Khmerpress

ស្វែងរក

ព័ត៌មានអន្តរជាតិ

Musk ចេញមុខបដិសេធរបាយការណ៍ថាលោកកំពុងបណ្ដេញបុគ្គលិក Twitter ក្នុងការព្យាយាមគេចចេញពីការបង់ប្រាក់

BY Khmerpress October 31, 2022
Musk ចេញមុខបដិសេធរបាយការណ៍ថាលោកកំពុងបណ្ដេញបុគ្គលិក Twitter ក្នុងការព្យាយាមគេចចេញពីការបង់ប្រាក់

(បរទេស)៖ បន្ទាប់ពីទទួលដំណឹងពីកាសែត The New York Times អំពីគម្រោងបញ្ឈប់បុគ្គលិក Twitter នៅថ្ងៃទី០១ ខែវិច្ឆិកា ក្នុងចំនួនដ៏ច្រើន ឥឡូវនេះម្ចាស់ Twitter ថ្មីលោក Elon Musk ចេញមុខបដិសេធរបាយការណ៍នោះភ្លាមៗតែម្តង។ នេះបើយោងតាមការចេញផ្សាយរបស់សារព័ត៌មាន Reuters នៅថ្ងៃទី៣១ ខែតុលា ឆ្នាំ២០២២។

ប្រភពពីកាសែត The New York Time បានរាយការណ៍ថា Musk បានបញ្ជាឱ្យកាត់បន្ថយការងារនៅទូទាំងក្រុមហ៊ុនបណ្តាញផ្សព្វផ្សាយសង្គម Twitter ដោយក្នុងនោះតាមក្រុមមួយចំនួននឹងត្រូវបានកាត់បន្ថយបុគ្គលិកក្នុងចំនួនច្រើន ខណៈការបញ្ឈប់ការងារនេះនឹងប្រព្រឹត្តិទៅមុនថ្ងៃនៅថ្ងៃទី០១ ដើមខែវិច្ឆិកា។ ជុំវិញបញ្ហានេះត្រូវបានប្រភពគូសបញ្ជាក់ថា Musk ធ្វើឡើងក្នុងគោលបំណង គេចវេសពីការផ្តល់ភាគហ៊ុនដល់នយោជិតរបស់ Twitter ទាំងស្រុង។

ជាការឆ្លើយតបទៅនឹងរបាយការណ៍ខាងលើនេះ Musk បង្ហោះនៅលើ Twitter របស់លោកថា «នេះជារឿងមិនពិត»។ តែយ៉ាងណាទាក់ទិននឹងបញ្ហានេះនៅមិនទាន់មានការបកសា្រយលម្អិតថា តើ Musk នឹងធ្វើដូចការរាយការណ៍ពីប្រភពខាងលើដែរ ឬទេ ខណៈដែល Musk និង The New York Time បានបដិសេធសំណើសុំការអត្ថាធិប្បាយពី Reuters។

គួរបញ្ជាក់ដែរថា លោក Elon Musk ទើបតែបញ្ចប់កិច្ចព្រមព្រៀងទិញយក Twitter ក្នុងតម្លៃ ៤៤ពាន់លានដុល្លារកាលពីពេលថ្មីៗនេះ ហើយអ្វីដែលកាន់តែចាប់អារម្មណ៍នោះគឺថាថ្ងៃដំបូងដែលលោកចូលទៅគ្រប់គ្រងនៅក្នុង Twitter លោក Musk បានបណ្ដេញនាយកប្រតិបត្តិ លោក Parag Agrawal និងប្រធានផ្នែកហិរញ្ញវត្ថុលោក Ned Segal ចេញពីមុខតំណែងថែមទៀតផង៕​ ផ្តល់សិទ្ធិដោយ៖ freshnews​

Share This Post: