Khmerpress

ស្វែងរក

ព័ត៌មានអន្តរជាតិ

ចក្រភពអង់គ្លេស ដាក់ទណ្ឌកម្មលើមហាសេដ្ឋីដែក និងគីមីឥន្ធនៈរុស្ស៉ីចំនួន ៤រូប

BY Khmerpress November 3, 2022
ចក្រភពអង់គ្លេស ដាក់ទណ្ឌកម្មលើមហាសេដ្ឋីដែក និងគីមីឥន្ធនៈរុស្ស៉ីចំនួន ៤រូប

(ឡុងដ៍)៖ រដ្ឋាភិបាលអង់គ្លេសបានឲ្យដឹងនៅថ្ងៃពុធនេះថា ខ្លួនបានដាក់ទណ្ឌកម្មលើមហាសេដ្ឋីដែក និងគីមីឥន្ធនៈរុស្ស៊ីចំនួន ០៤រូបពាក់ព័ន្ធនឹងសង្រ្គាមនៅអ៊ុយក្រែន។ នេះបើយោងតាមការចេញផ្សាយដោយ ទីភ្នាក់ងារសារព័ត៌មាន AFP នៅថ្ងៃពុធ ទី០២ ខែវិច្ឆិកា ឆ្នាំ២០២២។

ទណ្ឌកម្មទាំងនោះរួមមានទាំង ការដាក់លើសេដ្ឋីលោក Alexander Abramov និង លោក Alexander Frolov ដែលចក្រភពអង់គ្លេសបានពណ៌នាថា ជាសហការីរបស់ លោក Roman Abramovich ដែលជាខ្លួនគាត់ត្រូវបានគេដាក់ទណ្ឌកម្មកាលពីដើមឆ្នាំនេះ។

ការិយាល័យកិច្ចកាបរទេសរបស់អង់គ្លេសបាននិយាយថា អ្នកទាំងពីរត្រូវបានកំណត់គោលដៅ សម្រាប់ការចូលរួមរបស់ពួកគេនៅក្នុងឧស្សាហកម្មនិស្សារណកម្ម ដឹកជញ្ជូន និងសំណង់។

រដ្ឋមន្ត្រីការបរទេស លោក James Cleverley បាននិយាយថា «ថ្ងៃនេះយើងកំពុងដាក់ទណ្ឌកម្មលើមហាសេដ្ឋីរុស្ស៉ីចំនួន៤នាក់ទៀត ដែលពឹងផ្អែកលើលោក ពូទីន ដើម្បីទទួលបានអំណាច ហើយជាអ្នកផ្តល់ហិរញ្ញវត្ថុដល់ម៉ាស៊ីនយោធារបស់គាត់»។

លោក Cleverley បានសង្កត់ធ្ងន់ថា «ដោយកំណត់គោលដៅបុគ្គលទាំងនេះ យើងកំពុងបង្កើនសម្ពាធសេដ្ឋកិច្ចលើពូទីន ហើយនឹងបន្តធ្វើដូច្នេះរហូតដល់អ៊ុយក្រែនឈ្នះ»៕ ផ្តល់សិទ្ធិដោយ៖ freshnews

Share This Post: