Khmerpress

ស្វែងរក

ព័ត៌មានអន្តរជាតិ

សហរដ្ឋអាមេរិក ថាចិន និងរុស្ស៉ី មានឥទ្ធិពលបញ្ចុះបញ្ចូលកុំឱ្យកូរ៉េខាងជើង ធ្វើតេស្ដអាវុធនុយក្លេអ៊ែរ

BY Khmerpress November 4, 2022
សហរដ្ឋអាមេរិក ថាចិន និងរុស្ស៉ី មានឥទ្ធិពលបញ្ចុះបញ្ចូលកុំឱ្យកូរ៉េខាងជើង ធ្វើតេស្ដអាវុធនុយក្លេអ៊ែរ

(វ៉ាស៊ីនតោន)៖ សហរដ្ឋអាមេរិក ជឿជាក់ថាចិន និងរុស្ស៉ី មានឥទ្ធិពលអាចបញ្ចុះបញ្ចូលឱ្យកូរ៉េខាងជើង កុំធ្វើតេស្ដអាវុធនុយក្លេអ៊ែរឡើងវិញ នៅចំពោះមុខភាពតានតឹងនៅលើតំបន់ឧបទ្វីបកូរ៉េ។ នេះបើតាមមន្ត្រីអាមេរិកម្នាក់ ដកស្រង់ចេញផ្សាយដោយទីភ្នាក់ងារសារព័ត៌មាន Reuters នៅថ្ងៃសុក្រ ទី៤ ខែវិច្ឆិកា ឆ្នាំ២០២២។

មន្ត្រីអាមេរិកម្នាក់ ដែលថ្លែងប្រាប់ Reuters ក្នុងលក្ខខណ្ឌមិនបញ្ចេញឈ្មោះ បាននិយាយថាសហរដ្ឋអាមេរិកធ្លាប់បានសន្និដ្ឋានចាប់តាំងពីខែឧសភា មកថា កូរ៉េខាងជើងបានត្រៀមខ្លួនរួចជាស្រេច ក្នុងការធ្វើតេស្ដបំផ្ទុះគ្រាប់បែកនុយក្លេអ៊ែរជាលើកដំបូងចាប់តាំងពីឆ្នាំ២០១៧មក ប៉ុន្តែគ្មាននរណាម្នាក់ ដឹងច្បាស់ថាតើការធ្វើតេស្ដនេះអាចនឹងធ្វើឡើងនៅពេលណាឱ្យប្រាកដ ក្រៅតែពីលោក គីម ជុងអ៊ុននោះទេ។ យ៉ាងណាក៏ដោយ ទីក្រុងវ៉ាស៊ីនតោន ចង់ឃើញរុស្ស៉ី និងចិនធ្វើអ្វីដែលពួកគេអាចធ្វើបាន ដើម្បីបញ្ចុះបញ្ចូលទីក្រុងព្យុងយ៉ាង ហើយជាការពិតណាស់ រុស្ស៉ី និងចិនមានឥទ្ធិពលលើ កូរ៉េខាងជើង។ នេះជាការបញ្ជាក់បន្ថែមរបស់មន្ត្រីអាមេរិករូបខាងលើដដែល។

គួរបញ្ជាក់ថា កូរ៉េខាងជើង នៅថ្ងៃព្រហស្បតិ៍សប្ដាហ៍នេះបានបាញ់សាកល្បងមីស៊ីល៣គ្រាប់ ក្នុងនោះរួមមានទាំងមីស៊ីលបាលិស្ទីគអន្តរទ្វីប ICBM តែ មួយថ្ងៃប៉ុណ្ណោះបន្ទាប់ពីទីក្រុងព្យុងយ៉ាងបានបាញ់មីស៊ីលជាង ២០គ្រាប់កាលពីថ្ងៃពុធ៕ ផ្តល់សិទ្ធិដោយ៖ freshnews

Share This Post: