Khmerpress

ស្វែងរក

ព័ត៌មានអន្តរជាតិ

ប៉ូលិសថៃបានឃាត់ខ្លួនមនុស្សចំនួន ៦៥៦នាក់ ពាក់ព័ន្ធនឹងការភ្នាល់លទ្ធផលនៃការប្រកួតបាល់ទាត់ FIFA World Cup 2022

BY Khmerpress November 24, 2022
ប៉ូលិសថៃបានឃាត់ខ្លួនមនុស្សចំនួន ៦៥៦នាក់ ពាក់ព័ន្ធនឹងការភ្នាល់លទ្ធផលនៃការប្រកួតបាល់ទាត់ FIFA World Cup 2022

យោងតាមការចុះផ្សាយរបស់សារព័ត៌មាន The Nation Thailand បានរាយការណ៍ថា ប៉ូលិសថៃបាននិយាយថា មនុស្សចំនួន ៦៥៦នាក់ ត្រូវបានចាប់ខ្លួននៅក្នុងរយៈពេល ៤ ថ្ងៃចុងក្រោយនេះ សម្រាប់ការលេងល្បែងស៊ីសង ពាក់ព័ន្ធលទ្ធផលនៃការប្រកួតបាល់ទាត់ពិភពលោក FIFA World Cup 2022។ ជំនួយការអគ្គស្នងការនគរបាលជាតិថៃ លោក ឧត្តមសេនីយ៍ឯក Phanurat Lakboon បាននិយាយថា ជនសង្ស័យចំនួន ៤៥៤នាក់ ត្រូវបានចាប់ខ្លួនកាលពីថ្ងៃអង្គារតែមួយ នៅក្នុងការបង្រ្កាបល្បែងស៊ីសងបាល់ទាំងក្រៅបណ្តាញ និងតាមអ៊ីនធឺណិត។

ក្នុងនោះអ្នកបើកភ្នាល់ចំនួន ៣ នាក់ អ្នកភ្នាល់ចំនួន ៤០៤ នាក់ និងអ្នកទទួលភ្នាល់ចំនួន ៤ នាក់ ត្រូវបានចាប់ខ្លួនពីបទលេងល្បែងក្រៅបណ្តាញ ខណៈដែលអ្នកបើកភ្នាល់ម្នាក់ និងអ្នកភ្នាល់ចំនួន ៤២ នាក់ ត្រូវបានចាប់ខ្លួនពីបទលេងល្បែងអនឡាញ។

លោក​បាន​និយាយ​ថា ប៉ូលិស​បាន​ចាប់​ផ្តើម​បង្ក្រាប​ការ​ភ្នាល់​លើ​ការ​ប្រកួត World Cup តាំង​ពី​ថ្ងៃ​សៅរ៍​មកម្ល៉េះ។ ក្នុងរយៈពេល ៤ ថ្ងៃនេះ មានអ្នកបើកភ្នាល់ចំនួន ៩នាក់ អ្នកភ្នាល់ចំនួន ៥៨៧ នាក់ និងអ្នកទទួលការភ្នាល់ចំនួន ៥នាក់ ត្រូវបានចាប់ខ្លួនពីបទលេងល្បែងក្រៅបណ្តាញ ខណៈដែលការបង្ក្រាបលើល្បែងភ្នាល់តាមអ៊ីនធឺណែត បាននាំឱ្យមានការចាប់ខ្លួនលើអ្នកបើកភ្នាល់ចំនួន ២ នាក់ និងអ្នកភ្នាល់ចំនួន ៦៧ នាក់។ លោក Phanurat បន្ថែមថា រហូតមកដល់ពេលនេះ ប៉ូលិសបានរឹបអូសសំបុត្រភ្នាល់ចំនួន ៧២៩ ដែលមានតម្លៃភ្នាល់ ១៥១ ៨២០ បាត (ជាង៤២០០ដុល្លារ) និងសាច់ប្រាក់ ៣៩ ២៤០ (ជាង១០០០ដុល្លារ)៕ ផ្តល់សិទ្ធិដោយ៖ ខ្មែរណូត

Share This Post: