ព័ត៌មានអន្តរជាតិ November 30, 2022

ក្រុមអ្នកវិទ្យាសាស្ត្រអឺរ៉ុប រកឃើញវីរុស «Zombie» មានអាយុកាល ៤៨,៥០០ឆ្នាំ

Khmerpress

(តូក្យូ)៖ ក្រុមអ្នកវិទ្យាសាស្ត្រអឺរ៉ុប បានរកឃើញវីរុសថ្មីៗចំនួន១៣ ក្នុងនោះមានទាំង «វីរុសហ្សំប៊ីមួយ»​ (zombie viruses) ដែលមាន អាយុកាលជាង ៤៨,៥០០ឆ្នាំ នៅក្រោមស្រទាប់ដីកក ដែលគេហៅថា Permafrost។ នេះបើតាមការដកស្រង់ចេញផ្សាយដោយសារព័ត៌មាន Bloomberg នៅថ្ងៃពុធ ទី៣០ ខែវិច្ឆិកា ឆ្នាំ២០២២។

សំណាកវីរុសខាងលើ ត្រូវបានប្រមូលចេញពីស្រទាប់ដីកក Permafrost ស្ថិតនៅក្នុងតំបន់ស៊ីបេរី ប្រទេសរុស្ស៉ី ហើយតាមរយៈការសិក្សាដាស់វីរុសឱ្យងើបឡើងវិញ និងត្រួតពិនិត្យ ក្រុមអ្នកវិទ្យាសាស្ត្រអឺរ៉ុបមកពីប្រទេសរុស្ស៉ី អាល្លឺម៉ង់ និងបារាំង បានសង្កេតឃើញថាវីរុសហ្សំប៊ី នោះនៅតែអាចឆ្លង បើទោះជាវាកប់ជាប់រាប់ពាន់ឆ្នាំនៅក្រោមស្រទាប់ដីកក Permafrost ក៏ដោយ។

ក៏ប៉ុន្តែ មិនទាន់មានការបញ្ជាក់លម្អិតអ្វីនោះទេ ដោយក្រុមអ្នកវិទ្យាសាស្ត្របានព្រមានថាប្រសិនបើវីរុសហ្សំប៊ីនេះ ពិតជាអាចចម្លងជំងឺដល់ មនុស្ស ឬសត្វពិតមែន នោះវានឹងក្លាយជាបញ្ហាមួយដ៏ធ្ងន់ធ្ងរ។ មិនតែប៉ុណ្ណោះ ពួកគេក៏បានព្រមានដែរថាការរលាយទឹកកក​ក្រោមដី ឬ ស្រទាប់ដីកក Permafrost ដោយសារតែការប្រែប្រួលអាកាសធាតុ គឺជាការគំរាមកំហែងថ្មីមួយទៀតដល់មនុស្សជាតិទាំងមូល៕ ផ្តល់សិទ្ធិដោយ៖ freshnews