ប្រទេសជប៉ុនបានមើលឃើញពីការកើនឡើងខ្ពស់នៃករណីជំងឺផ្ដាសាយបក្សីនៅក្នុងរដូវរងាឆ្នាំនេះ
ប្រទេសជប៉ុនបានមើលឃើញពីការកើនឡើងនៃករណីជំងឺគ្រុនផ្តាសាយបក្សីនៅក្នុងរដូវកាលនេះ នៅកសិដ្ឋានចិញ្ចឹមបសុបក្សីក្នុងទីក្រុង Asahi ក្នុងខេត្ត Chiba ជិតទីក្រុងតូក្យូ ដែលវាគឺជាកំណត់ត្រាទី៥៣ របស់ប្រទេសនេះ។ អាជ្ញាធរក្នុងតំបន់បាននិយាយនៅថ្ងៃអង្គារនេះថា ពួកគេបានកំណត់អត្តសញ្ញាណវីរុសផ្តាសាយបក្សីប្រភេទឆ្លងខ្លាំង បន្ទាប់ពីទទួលបានរបាយការណ៍ពាក់ព័ន្ធនឹងសត្វមាន់ចំនួន ៣០ក្បាល ដែលងាប់នៅក្នុងកសិដ្ឋានកាលពីថ្ងៃមុន។
ឥឡូវនេះ អាជ្ញាធរនឹងត្រូវសម្លាប់សត្វមាន់ប្រហែល ១០,០០០ ក្បាល នៅកសិដ្ឋាននោះ ហើយក៏បានហាមឃាត់ការដឹកជញ្ជូនមាន់ និងស៊ុត ក្នុងរង្វង់ ៣ គីឡូម៉ែត្រ។ ពួកគេក៏បានដាក់កម្រិតលើការដឹកជញ្ជូនក្នុងរង្វង់ ១០ គីឡូម៉ែត្រផងដែរ។ ក្រសួងកសិកម្មបាននិយាយថា ចំនួនករណីជំងឺគ្រុនផ្តាសាយបក្សីក្នុងរដូវកាលនេះ មានច្រើនជាងកាលពីរដូវរងា ឆ្នាំ ២០២០-២០២១ កន្លងទៅ។ អភិបាលខេត្ត Chiba លោក Kumagai Toshihito កាលពីថ្ងៃចន្ទក៏បាននិយាយថា ការផ្ទុះឡើងបន្ថែមទៀតត្រូវតែត្រូវតែទប់ស្កាត់ឱ្យបាន ដើម្បីកាត់បន្ថយផលប៉ះពាល់ដល់ឧស្សាហកម្មបសុបក្សី និងបសុសត្វក្នុងស្រុក៕ ផ្តល់សិទ្ធិដោយ៖ ខ្មែរណូត
