Khmerpress

ស្វែងរក

ព័ត៌មានអន្តរជាតិ

មនុស្ស ​២១នាក់បានបាត់បង់ជីវិតក្នុងហេតុការណ៍ភ្លើងឆេះសណ្ឋាគារមួយកន្លែងនៅឥណ្ឌា

BY Liny Chan June 3, 2026
មនុស្ស ​២១នាក់បានបាត់បង់ជីវិតក្នុងហេតុការណ៍ភ្លើងឆេះសណ្ឋាគារមួយកន្លែងនៅឥណ្ឌា

ឥណ្ឌា៖ យ៉ាងយោចណាស់មានមនុស្សចំនួន​២១នាក់បានស្លាប់បាត់បង់ជីវិតនៅក្នុងហេតុការណ៍ភ្លើងឆេះសណ្ឋាគារមួយកន្លែងនៅក្នុងប្រទេសឥណ្ឌា នេះបើយោងតាមការចុះផ្សាយរបស់បណ្តាញសារព័ត៌មាន​ Channel News Asia នៅក្នុងថ្ងៃទី៣ ខែមិថុនា។ សណ្ឋាគារ​ ដែលជាកន្លែងកើតហេតុមានទីតាំងស្ថិតនៅក្នុងតំបន់ Malviya Nagar នៃទីក្រុងញូវដេលី។

បើតាមអាជ្ញាធរឥណ្ឌាបានបញ្ជាក់ថា ក្នុងពេលមានភ្លើងឆេះនោះក្រុមអ្នកពន្លត់អគ្គិភ័យក៏បានជួយសង្គ្រោះមនុស្សបានចំនួន ៤០នាក់ ហើយក្នុងនោះក៏មានមនុស្សមួយចំនួនបានរងរបួសផងដែរ។ ភ្លាមៗក្រោយពេលកើតហេតុ លោកនាយករដ្ឋមន្ត្រី ណារិនដ្រា ម៉ូឌី បានមានប្រសាសន៍ថា ការបាត់បង់ជីវិតរបស់ប្រជាពលរដ្ឋឥណ្ឌាគឺជាសោកនាដកម្មដ៏ធំមួយរបស់រដ្ឋាភិបាល ហើយលោកក៏បានសម្តែងការចូលរួមរំលែកទុក្ខយ៉ាងក្រៀមក្រំចំពោះអ្នកដែលបានបាត់បង់មនុស្សជាទីស្រលាញ់របស់ពួកគេ និងសូមជូនពរឱ្យអ្នករងរបួសឆាប់ជាសះស្បើយផងដែរ៕

អត្ថបទ៖ ភក្តី
ប្រភព៖ Channel News Asia

Share This Post: