Khmerpress

ស្វែងរក

ព័ត៌មានអន្តរជាតិ

រដ្ឋមន្រ្តីសុខាភិបាលថៃសម្រេចលុបចោលវិញ ការតម្រូវឱ្យអ្នកដំណើរមកពីបរទេស បង្ហាញភស្តុតាងចាក់វ៉ាក់សាំងកូវីដ

BY Khmerpress January 9, 2023
រដ្ឋមន្រ្តីសុខាភិបាលថៃសម្រេចលុបចោលវិញ ការតម្រូវឱ្យអ្នកដំណើរមកពីបរទេស បង្ហាញភស្តុតាងចាក់វ៉ាក់សាំងកូវីដ

(បាងកក)៖ រដ្ឋមន្រ្តីសុខាភិបាលថៃនៅថ្ងៃចន្ទនេះថា បាននិយាយថា ប្រទេសរបស់លោកបានសម្រេចលុបចោលវិញហើយ នូវគោលការណ៍រឹតត្បិតកូវីដ១៩ ដែលប្រកាសកាលពីចុងសប្តាហ៍កន្លងទៅនេះ ស្តីពីការតម្រូវឱ្យអ្នកដំណើរមកពីក្រៅប្រទេស ត្រូវបានបង្ហាញភស្តុតាងនៃការចាក់វ៉ាក់សាំង។ នេះបើតាមការចេញផ្សាយដោយ ទីភ្នាក់ងារព័ត៌មាន AFP នៅថ្ងៃចន្ទ ទី៩ ខែមករា ឆ្នាំ២០២៣។

រដ្ឋមន្រ្តីសុខាភិបាលថៃ លោក អានុទិន ចាន់វីរៈគុល (Anutin Charnvirakul) បានប្រាប់ក្រុមអ្នកសារព័ត៌មានថា ភស្តុតាងនៃការចាក់​វ៉ាក់សាំងកូវីដ គឺពុំចាំបាច់នោះទេ ក្រោមហេតុផលថា មកទល់ពេលនេះ ការចាក់វ៉ាក់សាំងនៅទូទាំងពិភពលោក គឺគ្រប់គ្រាន់ហើយ ដូច្នេះទោះបីអ្នកដែលមិនបានចាក់វ៉ាក់សាំងក៏ដោយ នឹងត្រូវអនុញ្ញាតឱ្យចូលមកក្នុងប្រទេសថៃ ដោយពុំមានការរឹតត្បិតអ្វីទាំងអស់។

គួរបញ្ជាក់ថា ការសម្រេចខាងលើ គឺជំនួសគោលការណ៍ថ្មី ដែលទើបតែប្រកាសចេញកាលពីថ្ងៃសៅរ៍ចុងសប្តាហ៍កន្លងទៅ ដោយអាជ្ញាធរអាកាសចរណ៍ស៉ីវិលថៃ មុនប្រទេសចិនបើកព្រំប្រទល់របស់ខ្លួនទាំងស្រុងឡើងវិញ កាលពីថ្ងៃអាទិត្យ។ គោលការណ៍នោះកំណត់ថា អ្នកដំណើរបរទេសទាំងអស់ ត្រូវបានបង្ហាញបណ្ណចាក់វ៉ាក់សាំងបង្ការកូវីដ១៩ ឬផ្តល់លិខិតបញ្ជាក់ថា ពួកគេបានជាសះស្បើយពីកូវីដ ក្នុងរយៈពេល៦ខែចុងក្រោយ៕ ផ្តល់សិទ្ធិដោយ៖ freshnews

Share This Post: