Khmerpress

ស្វែងរក

ព័ត៌មានអន្តរជាតិ

WHO៖ មេរោគអូមីក្រុងបំប្លែងថ្មី XBB.1.5 អាចនឹងជំរុញឲ្យករណីឆ្លងកើនឡើង

BY Khmerpress January 12, 2023
WHO៖ មេរោគអូមីក្រុងបំប្លែងថ្មី XBB.1.5 អាចនឹងជំរុញឲ្យករណីឆ្លងកើនឡើង

(ហ្សឺណែវ)៖ អង្គការសុខភាពពិភពលោក (WHO) បានឲ្យដឹងនៅថ្ងៃពុធសប្តាហ៍នេះថា មេរោគប្រភេទអូមីក្រុងបំប្លែងខ្លួនថ្មី នៃជំងឺកូវីដ១៩ ដែលគេឲ្យឈ្មោះថា XBB.1.5 អាចនឹងជំរុញឲ្យមានករណីឆ្លងរាលដាលបន្ថែមទៀត។ នេះបើយោងតាមការចុះផ្សាយដោយ ទីភ្នាក់ងារសារព័ត៌មាន AFP នៅថ្ងៃព្រហស្បតិ៍ ទី១២ ខែមករា ឆ្នាំ២០២៣។

WHO បានលើកឡើងបែបនេះបន្ទាប់ពីកិច្ចប្រជុំក្រុមការងារបច្ចេកទេស កាលពីថ្ងៃទី៥ ខែមករា កន្លងទៅ។ WHO បានរកឃើញថា «ផ្អែកលើលក្ខណៈហ្សែនរបស់វា និងការប៉ាន់ប្រមាណលើអត្រាកំណើនដំបូង XBB.1.5 អាចរួមចំណែកឲ្យករណីឆ្លងកើនឡើង។ WHO មានទំនុកចិត្តទាបក្នុងការវាយតម្លៃលើហានិភ័យនៃការរីករាលដាល ដោយសារតែទិន្នន័យភាគច្រើនបានមកពីប្រទេសតែ១ គឺសហរដ្ឋអាមេរិក។

គួរបញ្ជាក់ថា គណៈកម្មាធិការនៃអង្គការសុខភាពពិភពលោក (WHO) នឹងជួបប្រជុំគ្នានៅថ្ងៃទី២៧ ខែមករា ដើម្បីពិចារណាថាតើជំងឺរាតត្បាតកូវីដ១៩ នៅតែតំណាងឲ្យភាពអាសន្នជាសាកលដែរឬទេ ខណៈវាមានរយៈពេល៣ឆ្នាំទៅហើយ គិតចាប់តាំងពីការប្រកាសលើកដំបូង៕ ផ្តល់សិទ្ធិដោយ៖ freshnews

Share This Post: