ព័ត៌មានអន្តរជាតិ January 25, 2023

រដ្ឋាភិបាលថៃ​នឹង​ផ្តល់ស្រោមអនាម័យជិត ១០០ លាន​ដោយឥតគិតថ្លៃ​ ដល់អ្នកសម្បូរដៃគូនៅទូទាំងប្រទេស

Khmerpress

ក្នុងគោលបំណងដើម្បីទប់ស្កាត់ការមានគភ៌ដែលមិនចង់បាន ជំងឺកាមរោគ និងមេរោគអេដស៍ រដ្ឋាភិបាលថៃកំពុងផ្តល់ជូនស្រោមអនាម័យដោយឥតគិតថ្លៃ ដល់អ្នកកាន់ប័ណ្ណថែទាំសុខភាពសកល (30-Baht Health-Care Scheme)។ ការិយាល័យសន្តិសុខសុខភាពជាតិ (NHSO) មានបំណងចែកចាយស្រោមអនាម័យប្រហែល ១០០ លាន ទៅឱ្យអ្នកកាន់ប័ណ្ណថែទាំសុខភាព រួមជាមួយនឹងជែលរំអិល ដែលនឹងត្រូវបានចែកចាយតាមរយៈកម្មវិធី Paotang ចាប់ពីថ្ងៃទី០១ ខែកុម្ភៈ នេះបើយោងតាមកាសែត Bangkok Post។ អ្នកកាន់ប័ណ្ណថែទាំសុខភាពសកលក្នុងម្នាក់ៗ មានសិទ្ធទទួលបានស្រោម ១០ ក្នុងមួយសប្ដាហ៍។

អង្គការ NHSO ចាត់ទុកស្រោមអនាម័យជាឧបករណ៍ដ៏មានប្រសិទ្ធភាពមួយ ប្រឆាំងនឹងការមានផ្ទៃពោះដែលមិនចង់បាន និងជំងឺកាមរោគ ដូចជារោគស្វាយ មហារីកអូវែ កើតពីវីរុស papillomavirus (HPV), gonorrhoea, Chlamydia និងជំងឺអេដស៍។ ដូច្នេះនៅឆ្នាំ២០២៣ អង្គការ NHSO បានរៀបចំជាបឋមនូវស្រោមអនាម័យចំនួន ៩៤,៥៦៦,៦០០ រួមជាមួយនឹងជែលរំអិល សម្រាប់អ្នកកាន់ប័ណ្ណសុខភាព។ ស្រោម​អនាម័យ​នឹង​មាន​ទំហំ​បួន ​គឺ ៤៩, ៥២, ៥៤ និង ៥៦ មិល្លីម៉ែត្រ។ អ្នកកាន់ប័ណ្ណអាចចុះឈ្មោះនៅលើកម្មវិធីស្មាតហ្វូន Paotang ដើម្បីទទួលបានស្រោមអនាម័យនៅតាមហាងលក់ថ្នាំ គ្លីនិកសហគមន៍ និងការិយាល័យសុខភាពដែលគ្រប់គ្រងដោយរដ្ឋ៕ ផ្តល់សិទ្ធិដោយ៖ ខ្មែរណូត