បន្ទាប់ពី Google, Microsoft ក្រុមហ៊ុន PayPal បានប្រកាសពីផែនការបញ្ឈប់បុគ្គលិករាប់ពាន់នាក់
យោងតាម CNBC បានឱ្យដឹង ថា PayPal បានប្រកាសពីផែនការបញ្ឈប់បុគ្គលិកចំនួន ២,០០០នាក់ ឬប្រហែល ៧% នៃកម្លាំងការងាររបស់ក្រុមហ៊ុន។
លោក Dan Schulman ប្រធាន និងជានាយកប្រតិបត្តិ PayPal បាននិយាយថា ក្រុមហ៊ុនកំពុងធ្វើការដើម្បីទប់ទល់នឹងម៉ាក្រូសេដ្ឋកិច្ចដ៏លំបាក។ PayPal បានធ្វើឱ្យមានការវិវឌ្ឍក្នុងការផ្តោតលើធនធានលើអាទិភាពស្នូល និងកែសម្រួលរចនាសម្ព័ន្ធចំណាយរបស់វាទៅតាមនោះ។ យ៉ាងណាមិញ ក្រុមហ៊ុននៅមានការងារជាច្រើនដែលត្រូវធ្វើនៅពេលខាងមុខ។
ការប្រកាសពីការបញ្ឈប់បុគ្គលិករបស់ក្រុមហ៊ុននេះជាការកាត់បន្ថយការងារចុងក្រោយបង្អស់ក្នុងឧស្សាហកម្មបច្ចេកវិទ្យា។ ពីមុន Workday ក៏បានប្រកាសពីផែនការកាត់បន្ថយបុគ្គលិកចំនួន ៥២៥នាក់នៅថ្ងៃទី៣១ ខែមករា។ នៅដើមខែមករាឆ្នាំនេះ Google បានប្រកាសពីផែនការបញ្ឈប់បុគ្គលិកជាង ១២,០០០នាក់។ Microsoft និង Salesforce ក៏បានបញ្ឈប់បុគ្គលិក ១០,០០០ និង ៧,០០០នាក់ រៀងៗខ្លួន។
នៅក្នុងរបាយការណ៍អាជីវកម្មនៅត្រីមាសទីបីនៃឆ្នាំ ២០២២ PayPal បានកត់ត្រាប្រាក់ចំណេញ និងប្រាក់ចំណូលដែលលើសពីការរំពឹងទុក។ ទោះជាយ៉ាងណាក៏ដោយភាគហ៊ុនរបស់ក្រុមហ៊ុនបានធ្លាក់ចុះបន្ទាប់ពីការប៉ាន់ប្រមាណប្រាក់ចំណូលនៅត្រីមាសទី៤ របស់ខ្លួនបានធ្លាក់ចុះតិចជាងការរំពឹងទុករបស់អ្នកវិភាគ។ PayPal គ្រោងនឹងចេញផ្សាយរបាយការណ៍ហិរញ្ញវត្ថុរបស់ខ្លួនសម្រាប់ត្រីមាសទី៤ ឆ្នាំ២០២២ នៅថ្ងៃទី០៩ ខែកុម្ភៈ៕ ប្រភព៖ zingnews


