Khmerpress

ស្វែងរក

  • ព័ត៌មានជាតិ

    រដ្ឋាករទឹកអំពាវនាវដល់ពលរដ្ឋចូលរួមសន្សំសំចៃទឹកតាមរយៈការផ្ដល់ព័ត៌មានទាក់ទងនឹងការលេចធ្លាយបំពង់ទឹក

    BY Naren May 11, 2023
    រដ្ឋាករទឹកអំពាវនាវដល់ពលរដ្ឋចូលរួមសន្សំសំចៃទឹកតាមរយៈការផ្ដល់ព័ត៌មានទាក់ទងនឹងការលេចធ្លាយបំពង់ទឹក

    (ភ្នំពេញ)៖ ​រដ្ឋាករទឹកស្វយ័តក្រុងភ្នំពេញ បានចេញសេចក្តីជូនដំណឹងអំពាវនាវដល់ពលរដ្ឋចូលរួមសន្សំសំចៃទឹកតាមរយៈការផ្ដល់ព័ត៌មានទឹកធា្លយដែលអាចកើតមាននៅតាមមុខផ្ទះ។​

    តាមរយៈសេចក្តីជូនដំណឹងនេះ​រដ្ឋាករទឹកស្វយ័តក្រុងភ្នំពេញ បានឱ្យដឹងថាបន្ទាប់ពីបានដាក់ដំណើរការនូវរោងចក្រប្រព្រឹត្តកម្មទឹកស្អាតបាក់ខែងជំហានទី១ ដោយបានបញ្ចូនទឹកតាមរយៈបំពង់មេនាំទឹកស្អាត ដើម្បីផ្គត់ផ្គង់ និងបង្កើនសម្ពាធទឹកនៅក្នុងរាជធានីភ្នំពេញ និងក្រុងតាខ្មៅ ឱ្យបានប្រសើរឡើងដែលនេះអាចជាហេតុបង្កឱ្យមានការលេចធ្លាយបំពង់ចែកចាយទឹកស្អាតនៅតាមទីសាធារណៈ ឬមុខផ្ទះប្រជាពលរដ្ឋ។

    ក្នុងករណីប្រទះឃើញការលេចធ្លាយបំពង់ចែកចាយទឹកស្អាត ក៏ដូចជាចូលរួមសន្សំសំចៃទឹកសូមប្រជាពលរដ្ឋផ្តល់ព័ត៌មានមករដ្ឋាករទឹកដើម្បីក្រុមការងាររបស់រដ្ឋាករទឹកស្វយ័តក្រុងភ្នំពេញ ចុះទៅត្រួតពិនិត្យ និងជួសជុលបានទាន់ពេលវេលា៕ ផ្តល់សិទ្ធិដោយ៖ Fresh News

    Share This Post: