Khmerpress

ស្វែងរក

ព័ត៌មានអន្តរជាតិ

រុស្សី បើកដំណើរការជើងហោះហើរទៅកាន់គុយបាឡើងវិញ

BY Nisaiy KP July 2, 2023
រុស្សី បើកដំណើរការជើងហោះហើរទៅកាន់គុយបាឡើងវិញ

(មូស្គូ)៖ ក្រុមហ៊ុនអាកាសចរណ៍ Rossiya ដែលជាផ្នែកមួយនៃក្រុមហ៊ុន Aeroflot របស់រុស្ស៉ី នៅថ្ងៃសៅរ៍នេះបានបន្តជើងហោះហើរទៅកាន់ប្រទេសគុយបាឡើងវិញ បន្ទាប់ពីបានផ្អាកចាប់តាំងពីបណ្តាប្រទេសលោកខាងលិចបិទរុស្ស៉ីចេញពីដែនអាកាសរបស់ពួកគេ ជាការឆ្លើយតបទៅនឹងការឈ្លានពានរបស់អ៊ុយក្រែន។ នេះបើយោងតាមការចុះផ្សាយដោយទីភ្នាក់ងារសារព័ត៌មាន AFP នៅថ្ងៃសៅរ៍ ទី១ ខែកក្កដា ឆ្នាំ២០២៣។

ក្រុមហ៊ុន Aeroflot បានឲ្យដឹងថា ជើងហោះហើរលើកដំបូងដែលបានចាប់ផ្តើម គឺមានសេវាកម្មពីរដងក្នុងមួយសប្តាហ៍ ដោយចេញពីអាកាសយានដ្ឋាន Sheremetyevo ទីក្រុងមូស្គូ ទៅកាន់រមណីយដ្ឋាន Varadero របស់គុយបា។

កាលពីខែឧសភា ឧបនាយករដ្ឋមន្ត្រី ទេសចរណ៍ កីឡា វប្បធម៌ និងទំនាក់ទំនងរុស្សី លោក ឌីមីទ្រី ឆឺនីសិនកូ (Dmitry Chernyshenko) បានប្រកាសថា ជើងហោះហើរធម្មតាទៅកាន់ប្រទេសគុយបា ដែលត្រូវបិទដែនអាកាសពីប្រទេសអមិត្តនឹងចាប់ផ្តើមឡើងវិញនៅខែកក្កដានេះ។

គួរបញ្ជាក់ថា ក្រុមហ៊ុនអាកាសចរណ៍រុស្ស៉ី បានផ្អាកជើងហោះហើរទៅកាន់ប្រទេសគុយបា ម៉ិកស៉ិក និងសាធារណរដ្ឋដូមីនីក កាលពីថ្ងៃទី ២៨ ខែកុម្ភៈ ឆ្នាំ២០២២ ៤ថ្ងៃបន្ទាប់ពីរុស្ស៉ីឈ្លានពានអ៊ុយក្រែន៕ ផ្ដល់សិទ្ធិដោយ៖ Freshnews

Share This Post: