បច្ចេកវិទ្យា

ឈ្នះ! ឈ្នះ! ទូរស័ព្ទ OPPO ស៊េរីថ្មី និងកាសឥតខ្សែជាច្រើន ដោយគ្រាន់តែបញ្ចូលលុយហ្គេមតាម App WOWNOW

BY
Liny Chan
July 8, 2023
ឈ្នះ! ឈ្នះ! ទូរស័ព្ទ OPPO ស៊េរីថ្មី និងកាសឥតខ្សែជាច្រើន ដោយគ្រាន់តែបញ្ចូលលុយហ្គេមតាម App WOWNOW

គ្រាន់តែបញ្ចូលលុយហ្គេមក៏ឈ្នះរង្វាន់ដែរ? ឥឡូវនេះក្រុមហ៊ុន OPPO និង WOWNOW បានចាប់ដៃសហការគ្នាក្នុងការផ្តល់កម្មវិធីពិសេសដែលមិនធ្លាប់មានដល់អ្នកលេងហ្គេមគ្រប់រូប រាល់ការបញ្ចូលលុយហ្គេមតាមរយៈ WOWNOW-Entertainment នៅលើ App WOWNOW នឹងមានឱកាសឈ្នះរង្វាន់ទូរស័ព្ទ OPPO A78 ម៉ូដែលថ្មីចុងក្រោយបង្អស់ និងកាសឥតខ្សែ OPPO Enco Buds2 ជាច្រើនរង្វាន់ ចាប់ពីថ្ងៃទី07 ដល់ថ្ងៃទី21 ខែកក្កដា ឆ្នាំ2023។

OPPO A78 គឺជាជម្រើសទូរស័ព្ទលេងហ្គេមល្អបំផុត ដែលមានតម្លៃសមរម្យ ប៉ុន្តែសមត្ថភាពខ្លាំងមិនធម្មតាបើធៀបទៅនឹងស្មាតហ្វូនដទៃដែលស្ថិតក្នុងតម្លៃប្រហាក់ប្រហែលគ្នា។ ជាងនេះទៅទៀត OPPO A78 ពិតជាស័ក្តិសម និងអាចបំពេញតម្រូវការដល់អ្នកលេងហ្គេមតាមទូរស័ព្ទដោយសារនេះគឺជាស្មាតហ្វូនស៊េរី A ដំបូងបំផុតដែលបំពាក់នូវលក្ខណៈសម្បត្តិទាំង 3 គោលរួមមាន ទំហំថ្មធំ 5000mAh ជាមួយនឹង បចេ្ចកវិទ្យាសាកថ្មល្បឿនកំពូល 67W Supervooc អាចបង្កើនអនុភាពក្នុងការសាកថ្មកាន់តែរហ័សជាងមុន សាកថ្មពេញក្នុងពេលត្រឹមតែ 44នាទីតែប៉ុណ្ណោះ។ មិនត្រឹមតែសាកលឿន ថាមពលថ្មធំ ប៉ុន្តែស្មាតហ្វូននេះជាប្រភេទអេក្រង់ AMOLED ដែលមានល្បឿនអូសបញ្ជា 90Hz កម្រិតបង្ហាញ FHD+ ទំហំ 6.43” ផ្តល់ឲ្យអ្នកទស្សនាវីដេអូ និងលេងហ្គេមមានអារម្មណ៍កាន់តែរស់រវើក។ ជាងនេះ OPPO A78 ជាទូរស័ព្ទតែមួយគត់ក្នុងកម្រិតតម្លៃដូចគ្នា ដែលបំពាក់នូវបច្ចេកវិទ្យាស្កេនក្រយៅដៃលើអេក្រង់។ សមត្ថភាពថ្ម និងអេក្រង់គឺនៅមិនទាន់គ្រប់ទេ ស្មាតហ្វូននេះក៏បង្កប់នូវអនុភាពខ្លាំងជាមួយនឹង RAM 8GB +8GB សរុប RAM 16GB ជម្រុញការលេងហ្គេមកាន់តែរលូនមិនទាក់ និងអាចឆ្លាស់កម្មវិធីទៅមកបានរហ័សទោះបើកកម្មវិធីច្រើនក៏មិនរអាក់រអួល ពិសេសជាមួយទំហំផ្ទុកធំអស់ស្ទះ 256GB ផ្តល់ឲ្យអ្នកនូវទំហំផ្ទុកគ្រប់គ្រាន់សម្រាប់រូបថត វីដេអូ និងហ្គេមបានយ៉ាងច្រើន។

WOWNOW-Entertainment គឺជាកម្មវិធីដំបូងដែលអនុញ្ញាតឲ្យអ្នកលេងហ្គេមអនឡាញល្បីៗគ្រប់ប្រភេទដូចជា PUBG, MLBB, FREE FIRE និងផ្សេងៗជាច្រើនទៀតនៅក្នុងប្រទេសកម្ពុជា អាចបញ្ចូលទឹកប្រាក់តាមរយៈគណនី WOWNOW ដើម្បីទិញឧបករណ៍ហ្គេម និង Accessories គ្រប់ប្រភេទ ព្រមទាំងផ្តល់សេវាកម្មព័ត៌មានផ្សេងៗពីហ្គេមល្បីៗជាច្រើនបានរហ័ស និងផ្តល់ភាពងាយស្រួល។

តោះ! តោះ! ប្រញាប់បញ្ចូលលុយហ្គេមតាម App WOWNOW ឱកាសឈ្នះកាន់តែច្រើន ហើយរង្វាន់ជាច្រើនកំពុងរង់ចាំលោកអ្នក។ សម្រាប់ព័ត៌មានលម្អិត និងតម្លៃ OPPO A78 ពិតប្រាកដ សូមតាមដានលើផេគហ្វេសប៊ុកផ្លូវការរបស់ OPPO៕

Share This Post: