បច្ចេកវិទ្យា

កម្មវិធីសម្ពោធទូរស័ព្ទបែប Talk Show ដែលប្លែកមិនធ្លាប់មានពីមុនមកនៅប្រទេសកម្ពុជា OPPO A78

BY
Liny Chan
July 15, 2023
កម្មវិធីសម្ពោធទូរស័ព្ទបែប Talk Show ដែលប្លែកមិនធ្លាប់មានពីមុនមកនៅប្រទេសកម្ពុជា OPPO A78

ក្រុមហ៊ុនទូរស័ព្ទ OPPO បានប្រារព្ធពិធីសម្ពោធទូរស័ព្ទដៃថ្មីដែលមានរូបបែប Talk Show ថ្មីប្លែកដែលពុំធ្លាប់មានពីមុនមកនៅប្រទេសកម្ពុជា ដោយយោងតាម concept របស់ទូរស័ព្ទ OPPO A78 ដៃគូលេងហ្គេមដ៏អស្ចារ្យ។ តើឈុតឆាកពិសេសមួយណាដែលអ្នកចូលចិត្តជាងគេ?

តួយ៉ាង កាលពីយប់មិញនេះនៅក្នុងអំឡុងពេលសម្ពោធស្មាតហ្វូន OPPO A78 គឺមានអ្នកទស្សនាយ៉ាងច្រើន ហើយម្នាក់ៗសុទ្ធតែនាំគ្នាចូលចុច Like, Share និង Comment សឹងតែគាំង Facebook ដើម្បីមានសំណាងឈ្នះរង្វាន់ជាច្រើនពី OPPO ជាពិសេសមានវត្តមានពីតារាកិត្តិយសនិងជាទូតសុឆន្ទៈរបស់ OPPO រ៉េត ស៊ូហ្សាណា និងកីឡាករ E-sports ដ៏ល្បីល្បាញគឺ Donut និង Chma។ ក្នុងកម្មវិធីសម្ពោធនេះផងដែរក៏មានវត្តមានពីលោក LeeXin ដែលជាប្រធានក្រុម Burn X Flash មានតួនាទីជាពិធីករដែលញាំងឲ្យកម្មវិធីនេះកាន់តែសប្បាយនិងជក់ចិត្តដិតអារម្មណ៍។

មកដល់ហើយ! ឥឡូវនេះលោកអ្នកអាចទិញ OPPO A78 ក្នុងតម្លៃត្រឹមតែ $259 នៅគ្រប់បណ្តាហាងលក់ទូរស័ព្ទនានាទូទាំងប្រទេសកម្ពុជា លោកអ្នកនឹងទទួលបានកាដូបន្ថែមដូចជា កាសឥតខ្សែ បណ្ណធានា 1ឆ្នាំ និងសេវាថែទាំ។

OPPO A78 ជាស្មាតហ្វូនដែលមានតម្លៃសមរម្យ ប៉ុន្តែមិននឹកស្មានថា ស្មាតហ្វូនមួយនេះបានបង្កប់នូវលក្ខណៈសម្បត្តិជាច្រើនលើសពីស្មាតហ្វូនដទៃដែលស្ថិតក្នុងតម្លៃប្រហាក់ប្រហែលគ្នា។ OPPO A78 ជាស្មាតហ្វូនត្រកូល A ដំបូងដែលបំពាក់នូវលក្ខណៈសម្បត្តិសំខាន់ៗទាំង 3 ដូចជា ថាមពលដ៏យូរអង្វែងទំហំ 5000mAh និងបច្ចេកវិទ្យាសាកថ្មលឿន 67W គ្រាន់តែចំណាយពេលសាក 15នាទី នឹងទទួលបាន 48% ហើយទទួលបាន 100% ដោយចំណាយពេលត្រឹមតែ 44នាទីប៉ុណ្ណោះ។ ចំណែកសមត្ថភាពដ៏អស្ចារ្យមួយទៀតគឺវាបំពាក់នូវអេក្រង់ទម្លុះ AMOLED 90Hz និងជាទូរស័ព្ទតែមួយគត់ក្នុងកម្រិតតម្លៃដូចគ្នាដែលបំពាក់នូវបច្ចេកវិទ្យាស្កេនក្រយៅដៃលើអេក្រង់។ បន្ថែមពីនេះ ជាមួយ ROM 256GB ដ៏ធំបំផុតក្នុងកម្រិតតម្លៃដូចគ្នា ផ្ដល់នូវទំហំផ្ទុកគ្រប់គ្រាន់ និងបទពិសោធកាន់តែរលូនជាមួយនឹង RAM 8GB + 8GB ដែលសរុបដល់ទៅ 16GB ចៀសឆ្ងាយពីភាពរអាក់រអួលផ្សេងៗ៕

Share This Post: