ព័ត៌មានអន្តរជាតិ

ទីបំផុត WhatsApp បញ្ចេញមុខងារផ្ញើសារជាវីដេអូហើយ

BY
Khmerpress
July 29, 2023
ទីបំផុត WhatsApp បញ្ចេញមុខងារផ្ញើសារជាវីដេអូហើយ

(បរទេស)៖ ថ្មីៗនេះកម្មវិធីផ្ញើសារដ៏ពេញនិយម WhatsApp បានបញ្ចេញនូវមុខងារថ្មីមួយនៅលើកម្មវិធីរបស់ខ្លួន ដែលអនុញ្ញាតឱ្យអ្នកប្រើប្រាស់អាចផ្ញើសារជាវីដេអូបាន។ ដោយកន្លងមកអ្នកប្រើប្រាស់ WhatsApp អាចបានត្រឹមតែ Call ឬផ្ញើសារសម្លេង និងជាអក្សរប៉ុណ្ណោះ។ នេះបើយោងតាមការចេញផ្សាយរបស់សារព័ត៌មាន GSMArena នៅថ្ងៃទី២៩ ខែកក្កដា ឆ្នាំ២០២៣។

មុខងារដែល WhatsApp កំពុងដាក់ដំណើរការនេះ គឺមានជាយូរមកហើយលើកម្មវិធីផ្ញើសារ Telegram ដែលផ្តល់ឱ្យអ្នកប្រើប្រាស់នូវជម្រើសផ្ញើសារជាសម្លេង រូបភាព វីដេអូក្នុងទំហំធំ និងមាន Sticker ជាច្រើនទៀត។ តាមការប្រកាសចុងក្រោយនេះ WhatsApp នឹងដាក់ចេញនូវមុខងារផ្ញើរសារជាវីដេអូជាលើកដំបូង ដែលនឹងអនុញ្ញាតឱ្យអ្នកប្រើប្រាស់អាចផ្ញើរវីដេអូនបានក្នុងទំហំកំណត់ ៦០វិនាទីប៉ុណ្ណោះ ខណៈមុខងារនេះនឹងត្រូវស្ថិតក្រោមការការពារសុវត្ថិភាពទិន្នន័យ End-to-End Encryption របស់ WhatsApp។

គួរជម្រាបដែរថា មុខងារនេះនឹងមាននៅលើភ្លេតហ្វម WhatsApp ទាំងអស់ រួមទាំងអ្នកប្រើប្រាស់ប្រតិបត្តិការ iOS និង Android ផងដែរ៕ ផ្តល់សិទ្ធិដោយ៖ freshnews

Share This Post: