ព័ត៌មានអន្តរជាតិ

ចិន ចេញការប្រកាសអាសន្នកម្រិតពណ៌លឿង​ ចំពោះគ្រោះមហន្តរាយភូមិសាស្ត្រនៅតំបន់មួយចំនួននៅភាគនិរតីប្រទេសចិន

BY
Khmerpress
August 19, 2023
ចិន ចេញការប្រកាសអាសន្នកម្រិតពណ៌លឿង​ ចំពោះគ្រោះមហន្តរាយភូមិសាស្ត្រនៅតំបន់មួយចំនួននៅភាគនិរតីប្រទេសចិន

(ប៉េកាំង)៖ អាជ្ញាធរចិននៅល្ងាចថ្ងៃសុក្រនេះ បានចេញការប្រកាសអាសន្នកម្រិតពណ៌លឿង ក្នុងការប្រមើលមើលពីគ្រោះមហន្តរាយភូមិសាស្ត្រ ដែលអាចកើតមាននៅតំបន់មួយចំនួន នៅភាគនិរតីនៃប្រទេសចិន ដែលបណ្តាលមកពីភ្លៀងធ្លាក់ខ្លាំង។ នេះបើយោងតាមការចេញផ្សាយដោយ ទីភ្នាក់ងារសារព័ត៌មានស៊ីនហួរ នៅថ្ងៃទី១៨ ខែសីហា ឆ្នាំ២០២៣។

ក្រសួងធនធានធម្មជាតិ និងឧតុនិយមរបស់ប្រទេសចិន បានព្រមានពីហានិភ័យនៃគ្រោះមហន្តរាយភូមិសាស្ត្រ ដែលបណ្តាលមកពីភ្លៀងធ្លាក់ខ្លាំងនៅតំបន់មួយចំនួន ដូចជានៅតំបន់ភាគខាងត្បូងនៃខេត្តស៊ីឈួន ភាគឦសាននៃខេត្តយូណាន និងភាគអាគ្នេយ៍នៃតំបន់ទីបេ ចាប់ពីម៉ោង​៨យប់ថ្ងៃសុក្រនេះ​ដល់ម៉ោង​ ៨យប់ថ្ងៃសៅរ៍។ ប្រជាពលរដ្ឋត្រូវបានណែនាំឲ្យមានការប្រុងប្រយ័ត្ន ជាពិសេសនៅតំបន់ដែលមានហានិភ័យដែលអាចកើតមាន។

គួរបញ្ជាក់ថា ប្រទេស​ចិន​មាន​ប្រព័ន្ធ​ប្រកាសអាសន្នចំនួន៤​ពណ៌​ ​សម្រាប់ការព្រមានអំពី​គ្រោះ​មហន្តរាយ​ភូមិសាស្ត្រ ដោយ​ពណ៌​ក្រហម​ជា​ការ​ព្រមាន​ធ្ងន់ធ្ងរ​បំផុត ដោយ​តាម​ពីក្រោយ​ដោយ​ពណ៌​ទឹកក្រូច លឿង និង​ខៀវ៕ ផ្តល់សិទ្ធិដោយ៖ freshnews

Share This Post: