ព័ត៌មានអន្តរជាតិ

មនុស្ស ៥នាក់បានបាត់បង់ជីវិតភ្លាមៗក្រោយធ្លាក់ពីលើជណ្តើរយោងក្នុងរមណីយដ្ឋាននៅលើកោះបាលី

BY
Khmerpress
September 5, 2023
មនុស្ស ៥នាក់បានបាត់បង់ជីវិតភ្លាមៗក្រោយធ្លាក់ពីលើជណ្តើរយោងក្នុងរមណីយដ្ឋាននៅលើកោះបាលី

ឥណ្ឌូនេស៊ី៖ មនុស្សចំនួន ៥នាក់ត្រូវបានរាយការណ៍ថា បានស្លាប់បាត់បង់ជីវិតនៅក្នុងករណីជណ្តើរយោងដំណើរការខុសបច្ចេកទេសនៅឯរមណីយដ្ឋានមួយកន្លែងលើកោះបាលី នេះបើយោងតាមការចុះផ្សាយរបស់បណ្តាញសារព័ត៌មាន Channel News Asia កាលពីថ្ងៃចន្ទ ទី៤ ខែកញ្ញានេះ។ រ​មណីយដ្ឋានដែលជាកន្លែងកើតហេតុនេះមានឈ្មោះថា Ayuterra Resort ខណៈជនរងគ្រោះដែលបានស្លាប់បាត់បង់ជីវិតទាំងអស់នោះគឺសុទ្ធតែជាក្រុមបុគ្គលិកបម្រើការងារនៅក្នុងរមណីដ្ឋាននេះផ្ទាល់តែម្តង។

បើតាមអាជ្ញាធរកោះបាលីបានបញ្ជាក់ថា គ្រោះថ្នាក់បានកើតឡើងក្រោយពេលដែលខ្សែសម្រាប់យោងជណ្តើរយោងទៅលើបានខ្ទាស់ធ្វើឲ្យជណ្តើរយោងត្រូវរត់ខុសគន្លងនិងបានបង្កឲ្យបុគ្គលិកចំនួន ៥នាក់នៅក្នុងនោះត្រូវខ្ទាតចេញពីក្នុងដណ្តើរយោងធ្លាក់មកខាងក្រោម។ សូមបញ្ជាក់ជូនថា ជណ្តើរយោងនេះគឺជាប្រភេទដណ្តើរយោងដែលគេសាងសង់ឡើងនៅក្រៅអគារ ហើយកម្ពស់ដែលក្រុមជនរងគ្រោះបានធ្លាក់ចុះមកនោះគឺមានកម្ពស់ប្រមាណជា ១០០ម៉ែត្រ ខណៈនៅក្នុងចំណោមជនរងគ្រោះទាំងអស់ក៏មានជនរងគ្រោះម្នាក់បានធ្លាក់ចូលទៅក្នុងទន្លេនៅក្បែរនោះផងដែរ៕

Share This Post: