ព័ត៌មានអន្តរជាតិ

អតីតមេដឹកនាំមីយ៉ាន់ម៉ា លោកស្រី អោងសាន ស៊ូជី កំពុងមានជំងឺ

BY
Khmerpress
September 5, 2023
អតីតមេដឹកនាំមីយ៉ាន់ម៉ា លោកស្រី អោងសាន ស៊ូជី កំពុងមានជំងឺ

(ណៃពិដោ)៖ អតីតមេដឹកនាំមីយ៉ាន់ម៉ាដែលកំពុងជាប់ឃុំខ្លួន លោកស្រី អោងសាន ស៊ូជី (Aung San Suu Kyi) កំពុងមានជំងឺ ហើយស្នើឲ្យមានគ្រូពេទ្យ ពីខាងក្រៅមកព្យាបាល តែមេដឹកនាំរបបយោធាបានបដិសេធ។ នេះបើយោងតាមការចេញផ្សាយដោយទីភ្នាក់ងារសារព័ត៌មាន Reuters នៅថ្ងៃអង្គារ ទី៥ ខែកញ្ញា ឆ្នំា២០២៣។

Reuters ផ្អែកលើប្រភពដែលដឹងពីស្ថានភាពរបស់លោកស្រី ស៊ូជី និងរដ្ឋាភិបាលស្រមោល បានឱ្យដឹងទៀតថា ម្ចាស់ជ័យពានរង្វាន់លាភីណូបែលសន្តិភាព អាយុ៧៨ ឆ្នាំរូបនេះ ទទួលការព្យាបាលពីវេជ្ជបណ្ឌិតនៃនាយកដ្ឋានពន្ធនាគារ។ ប្រភពសុំមិនបញ្ចេញឈ្មោះនេះដដែល បាននិយាយថា «លោកស្រី ស៊ូជី មានអាការៈហើមអញ្ចាញធ្មេញ ហើយមិនអាចបរិភោគអាហារបានស្រួលនោះទេ និងមានអាការៈវិលមុខ និងចង់ក្អួត»។ យ៉ាងនេះក្តី អ្នកនាំពាក្យរបបយោធា មីយ៉ាន់ម៉ា មិនបានឆ្លើយតបចំពោះសំណើរសុំការអត្ថាធិប្បាយនោះទេ។

គួរបញ្ជាក់ថា លោកស្រី ស៊ូជី កំពុងប្រឈមនឹងការឃុំខ្លួនរយៈពេល ២៧ឆ្នាំ ពីបទព្រហ្មទណ្ឌចំនួន ១៩ បទចោទ រាប់ចាប់តាំងពីការញុះញង់ និងការក្លែង បន្លំការបោះឆ្នោត រហូតដល់អំពើពុករលួយ។ កាលពីខែកក្កដា លោកស្រី ត្រូវបានផ្ទេរចេញពីពន្ធនាគារ ទៅឃុំខ្លួនក្នុងផ្ទះវិញ ក្នុងរដ្ឋធានីណៃពិដោរ។ លោកស្រី បានច្រានរាល់ការចោទប្រកាន់ទាំងឡាយប្រឆាំងនឹងលោកស្រី និងកំពុងប្ដឹងឧទ្ធរណ៍ផងដែរ៕ ផ្តល់សិទ្ធិដោយ៖ freshnews

Share This Post: