បច្ចេកវិទ្យា

កិច្ចសហការលើកដំបូងរវាងឡានស៊េរីទំនើប Tank 300 និង Find N3 Series

BY
Liny Chan
November 19, 2023
កិច្ចសហការលើកដំបូងរវាងឡានស៊េរីទំនើប Tank 300 និង Find N3 Series

កាលពីរសៀលថ្ងៃទី19 ខែវិច្ឆិកា ឆ្នាំ2023 ក្រុមហ៊ុនផលិតស្មាតហ្វូន OPPO ពិតជាមានសេចក្តីសោមនស្ស និងរំភើបយ៉ាងក្រៃលៃ ដែលបានរៀបចំកិច្ចសហការគ្នាជាមួយនឹងក្រុមហ៊ុន Great Wall Motor (GWM Cambodia) ដែលនឹងផ្តល់ជូននូវបទពិសោធគួរឲ្យចងចាំតាមរយៈការរៀបចំកម្មវិធីពិសេសមួយសម្រាប់អតិថិជន OPPO Find N3 Series និង GWM Tank 300 ដែលកម្មវិធីនេះធ្វើឡើងនៅ Showroom GWM Cambodia ។

រថយន្ត GWM Tank 300 ជាប្រភេទរថយន្ត Off-Road និង On-Road SUV លំដាប់ខ្ពស់ ដែលមកជាមួយនឹងការរចនាបែប Luxury យ៉ាងលេចធ្លោ បង្ហាញនូវឧត្តមភាព និងអំណាចនៅលើដងផ្លូវ ព្រមទាំងផ្តល់ជូនឲ្យអតិថិជននូវសុវិត្ថភាព បទពិសោធថ្មី ការច្នៃប្រឌិតខ្ពស់ បច្ចេកវិទ្យាទំនើបៗចុងក្រោយបង្អស់ជាមួយនឹងកម្លាំងម៉ាស៊ីនដ៏ខ្លាំង ប្រព័ន្ធបូមកម្រិតខ្ពស់ និងជាជម្រើសដ៏ល្អឥតខ្ចោះសម្រាប់ប្រជានជនកម្ពុជាដែលកំពុងស្វែងរករថយន្តដែលមានគុណភាពខ្ពស់ និងអាចទុកចិត្តបាន។

OPPO Find N3 បទពិសោធអេក្រង់បត់អស្ចារ្យជាងគេ បំពាក់ជាមួយប្រព័ន្ធកាមេរ៉ាកំពូល 3 គ្រាប់ដែលសហការផលិតជាមួយក្រុមហ៊ុនកាមេរ៉ាដ៏ល្បី Hasselblad។ រចនាបថប្រណីតប្លែកពីគេទាំងពេលបត់ចូល និងបើកចេញសុទ្ធតែផ្តល់នូវផាសុកភាពខ្ពស់បំផុតសម្រាប់ការប្រើប្រាស់ជាមួយកម្រាស់ដ៏ស្តើង និងទម្ងន់ស្រាលបំផុតនៃទូរស័ព្ទបត់ ព្រមទាំងផ្តល់នូវផលិតភាពការងារកាន់តែស្រួល កាន់តែប្រសើរជាមួយទម្រង់ប្រើបែបកុំព្យូទ័រយួរដៃជាមួយមុខងារ FlexForm Mode។ រឹតតែពិសេសវាជាស្មាតហ្វូនអេក្រង់បត់តែមួយគត់ដែលសាកលឿនជាងគេ និងប្រើបានយូរជាងគេជាមួយបច្ចេកវិទ្យាសាកថ្មលឿន 67W SUPERVOOC និងមានថាមពលថ្មធំ 4805mAh។


 
OPPO Find N3 Flip ស្មាតហ្វូនអធិរាជអេក្រង់បត់ដែលស័ក្កិសមបំផុតសម្រាប់មិត្តៗនារី ក្នុងការបង្កើនសមត្ថភាពស្មាតហ្វូនបត់បានឲ្យកាន់តែប្រសើរដោយនាំមកជាមួយនូវប្រព័ន្ធកាមេរ៉ាថ្នាក់កំពូល 3 គ្រាប់ដែលសហការផលិតដោយ Hasselblad។ អេក្រង់បញ្ឈរខាងក្រៅដ៏វៃឆ្លាត ដែលផ្តល់នូវបទពិសោធបើកបិទប្រកបដោយភាពត្រឹមត្រូវ ព្រមទាំងជាស្មាតហ្វូនខ្នាតតូចដែលសាកលឿន និងកាន់ថ្មបានយូរជាងគេ។

គួរបញ្ជាក់ថា OPPO Find N3 Series ទាំងពីរម៉ូដែលបានផ្តល់ជូនលោកអ្នកនូវបទពិសោធក្នុងការបត់ដ៏ល្អបំផុត ដោយបំពាក់នូវគន្លាក់បត់ជំនាន់ទី3 ដ៏រឹងមាំតាមស្តង់ដា TÜV Rheinland ដោយអាចបត់រហូតដល់ 1 លានដងដោយគ្មានបញ្ហា។

កាន់តែពិសេស!  កាន់តែអស្ចារ្យ!  រាល់ការទិញរថយន្ត GWM គ្រប់ម៉ូដែលនឹងទទួលបានកំពូលស្មាតហ្វូន OPPO Find N3 Series ដែលការផ្តល់ជូននេះគឺមានរយៈពេល 1 ថ្ងៃប៉ុណ្ណោះនៅថ្ងៃទី19 ខែវិច្ឆិកា ឆ្នាំ2023 ៕

Share This Post: