ព័ត៌មានជាតិ

អភិបាលខេត្តកំពង់ស្ពឺ ផ្តល់ម៉ូតូ Honda Beat ម្នាក់ ១គ្រឿង ដល់បេក្ខជនប្រឡងបាក់ឌុបជាប់និទ្ទេស A ទាំង១៧រូប

BY
Khmerpress
December 4, 2023
អភិបាលខេត្តកំពង់ស្ពឺ ផ្តល់ម៉ូតូ Honda Beat ម្នាក់ ១គ្រឿង ដល់បេក្ខជនប្រឡងបាក់ឌុបជាប់និទ្ទេស A ទាំង១៧រូប

(កំពង់ស្ពឺ)៖ លោក វ៉ី សំណាង អភិបាលខេត្តកំពង់ស្ពឺ នៅថ្ងៃទី០៤ ខែធ្នូ ឆ្នាំ២០២៣នេះ បានឧបត្ថម្ភរង្វាន់ម៉ូតូ Honda Beat ម្នាក់ ១គ្រឿង ជូនដល់បេក្ខជនប្រឡងជាប់សញ្ញាបត្រមធ្យមសិក្សាទុតិយភូមិឆ្នាំ២០២៣ (បាក់ឌុប) និទ្ទេស A ទាំង ១៧រូប ក្នុងខេត្តកំពង់ស្ពឺ។

បើតាមលោក ថន ថារិន ប្រធានមន្ទីរអប់រំ យុវជន និងកីឡាខេត្តកំពង់ស្ពឺ, ការប្រឡងសញ្ញាបត្រមធ្យមសិក្សាទុតិយភូមិឆ្នាំ២០២៣ ដោយសង្ខេបដូចខាងក្រោម៖ ខេត្តកំពង់ស្ពឺមាន៖ មណ្ឌលប្រឡងសរុប ១១មណ្ឌល ស្មើនឹង២០៤បន្ទប់ បេក្ខជនមកប្រឡងសរុប ៤៩៨៤នាក់ ស្រី ២៦០៨នាក់ ដែលបែកចែកតាមប្រភេទបេក្ខជនដូចជា៖

*បេក្ខជនចំណេះទូទៅ សរុប ៤៤៦០នាក់ ស្រី ២៣៦០នាក់ ប្រឡងជាប់សរុប ៣៤៨១នាក់ ស្រី១៩៨៥ នាក់ ស្មើនឹង ៧៨.០៥% ស្រី៨៤.១១%។
*បេក្ខជន ស្វៃរិនចំណេះទូទៅ សរុប ៤៤០នាក់ ស្រី ២១១នាក់ ប្រឡងជាប់សរុប ២៥៦នាក់ ស្រី១៥០ នាក់ ស្មើនឹង ៥៨.១៨% ស្រី៧១.០៩%។
*បេក្ខជនបំពេញវិជ្ជា សរុប ៤០នាក់ ស្រី ១៨នាក់ ឡងជាប់សរុប ១០នាក់ ស្រី ៣នាក់ ស្មើនឹង២៥.០០% ស្រី១៦.៦៧%។
*បេក្ខជនស្វៃរិនបំពេញវិជ្ជា សរុប ៤៤នាក់ ស្រី ១៩នាក់ ប្រឡងជាប់សរុប ១៤នាក់ ស្រី១០ នាក់ ស្នើនឹង ៣១.៨២ % ស្រី៥២.៦៣%។
*សរុបរួមបេក្ខជនប្រឡងជាប់ចំនួន ៣៧៦១នាក់ ស្រី ២១៤៨នាក់ ស្មើនឹង ៧៥.៤៦% ស្រី ៨២.៣៦%។

ប្រធានមន្ទីរអប់រំ បានបញ្ជាក់ថា សម្រាប់បេក្ខជនប្រឡងជាប់តាមនិទ្ទេសនិទ្ទេស A មានចំនួន ១៧នាក់ ស្រី ១១នាក់, និទ្ទេស B ចំនួន ១៨១នាក់ ស្រី ១១៨នាក់, និទ្ទេស C ចំនួន ៦៨៤នាក់ ស្រី ៤៤១នាក់, និទ្ទេស D ចំនួន ១៤១០នាក់ ស្រី ៨៦១នាក់ និងនិទ្ទេស E ចំនួន ១៤៦៩នាក់ ស្រី ៧១៧នាក់៕ ផ្តល់សិទ្ធិដោយ៖ freshnews

Share This Post: