ព័ត៌មានជាតិ

ឱកាសទទួលបានអាហារូបករណ៍១០០% ពីវិទ្យាស្ថានតេជោសែនសាធារណការ សម្រាប់ប្អូនៗ ដែលទើបតែចេញលទ្ធផលប្រឡងមធ្យមសិក្សាទុតិយភូមិថ្មីៗនេះ

BY
Khmerpress
December 4, 2023
ឱកាសទទួលបានអាហារូបករណ៍១០០% ពីវិទ្យាស្ថានតេជោសែនសាធារណការ សម្រាប់ប្អូនៗ ដែលទើបតែចេញលទ្ធផលប្រឡងមធ្យមសិក្សាទុតិយភូមិថ្មីៗនេះ

រាជធានីភ្នំពេញ៖ នៅថ្ងៃទី០៤ ខែធ្នូ ឆ្នាំ២០២៣ យោងតាមការចុះផ្សាយរបស់ ក្រសួងសាធារណការ និងដឹកជញ្ជូន បានឱ្យដឹងថា វិទ្យាស្ថានតេជោសែន សាធារណការ និងដឹកជញ្ជូន បានចេញសេចក្ដីជូនដំណឹងដល់ប្អូនៗសិស្សានុសិស្សទាំងអស់ឱ្យបានជ្រាបថា សម្រាប់ឆ្នាំសិក្សាថ្មីនេះ វិទ្យាស្ថាននឹងមានផ្តល់អាហារូបករណ៍ដូចខាងក្រោម៖

១. អាហារូបករណ៍១០០% ចំនួន ៥០នាក់ សម្រាប់និស្សិតឆ្នើម ដែលប្រឡងជ្រើសរើសចូលរៀនជាប់ និង បានលំដាប់ពិន្ទុខ្ពស់ ក្នុងចំណោម ៣០០នាក់។

២. អាហារូបករណ៍៥០% សម្រាប់និស្សិតជានារី ដែលប្រឡងជ្រើសរើសចូលរៀនជាប់។

សូមបញ្ជាក់៖ កាលបរិច្ឆេទបើកទទួលពាក្យប្រឡង ចាប់ពីថ្ងៃទី៣០ ខែវិច្ឆិកា ឆ្នាំ២០២៣ វេលាម៉ោង ៨:០០នាទីព្រឹកតទៅ នៅការិយាល័យសិក្សា នៃវិទ្យាស្ថានតេជោសែន សាធារណការ និងដឹកជញ្ជូន។ សម្រាប់ព័ត៌មានលម្អិតសូមទាក់ទងលេខ ៖ 098 21 02 21 / 078 21 01 21 ៕

ប្រភព៖ ក្រសួងសាធារណការ និងដឹកជញ្ជូន Ministry of Public Works and Transport – MPWT

Share This Post: