ព័ត៌មានជាតិ

ឥស្សរជនចំនួន២៣រូប ត្រូវបានអង្គសន្និបាតគណៈកម្មាធិការកណ្តាល លើកទី៤៤ បោះឆ្នោតជ្រើសតាំងជា គណៈអចិន្ត្រៃយ៍នៃគណៈកម្មាធិការកណ្តាល គណបក្សប្រជាជនកម្ពុជា

BY
Nisaiy KP
December 10, 2023
ឥស្សរជនចំនួន២៣រូប ត្រូវបានអង្គសន្និបាតគណៈកម្មាធិការកណ្តាល លើកទី៤៤ បោះឆ្នោតជ្រើសតាំងជា គណៈអចិន្ត្រៃយ៍នៃគណៈកម្មាធិការកណ្តាល គណបក្សប្រជាជនកម្ពុជា

(ភ្នំពេញ)៖ ឥស្សរជនចំនួន ២៣រូបរបស់គណបក្សប្រជាជនកម្ពុជា ត្រូវបានអង្គសន្និបាតគណៈកម្មាធិការកណ្តាល លើកទី៤៤ អាណត្តិទី៥ បោះឆ្នោតសម្រេចជ្រើសតាំងជា គណៈអចិន្ត្រៃយ៍នៃគណៈកម្មាធិការកណ្តាល គណបក្សប្រជាជនកម្ពុជា។


ឥស្សរជនចំនួន ២៣រូបនោះរួមមាន៖ លោក វង សូត, លោក ស៊ុន ចាន់ថុល, បណ្ឌិតសភាចារ្យ ហង់ជួន ណារ៉ុន, បណ្ឌិត សាយ សំអាល់, អភិសន្តិបណ្ឌិត ស សុខា, លោក ទៀ សីហា, លោក កើត រិទ្ធ, លោក សុខ ចិន្តាសោភា, លោក វង្សី វិស្សុត, កិត្តិនីតិកោសលបណ្ឌិត ឱម យ៉ិនទៀង, លោក ជីវ កេង, លោក អ៊ុច បូររិទ្ធ, លោក អូស្មាន ហាស្សាន់, កិត្តិបណ្ឌិត ហ៉ីង ប៊ុនហៀង, លោក ម៉ៅ សុផាន់, លោក ទៀ វិញ, លោក សឹង សំណាង, លោក ស ថេត, អ្នកឧកញ៉ា លី យ៉ុងផាត់, លោកស្រី ជា សិរី, លោក សោម សឿន, លោក ហ៊ុន ម៉ានី និងលោក ប៉េង ពោធិ៍នា។

សន្និបាតគណៈកម្មាធិការកណ្តាល លើកទី៤៤ អាណត្តិទី៥ ត្រូវបានរៀបចំឡើងក្រោមអធិបតីភាព សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន ប្រធានគណបក្សគណបក្សប្រជាជនកម្ពុជា និងសម្តេចអគ្គមហាពញាចក្រី ហេង សំរិន ប្រធានកិត្តិយសគណបក្សប្រជាជនកម្ពុជា ទៅនៅស្នាក់ការកណ្ដាលគណបក្សប្រជាជនកម្ពុជា វិមាន ៧មករា៕ ផ្ដល់សិទ្ធិដោយ៖ Freshnews

Share This Post: