ព័ត៌មានជាតិ

ភ្ញៀវទេសចរជាតិ និងអន្តរជាតិជាង៣០ម៉ឺននាក់ បានមកកម្សាន្តនៅខេត្តសៀមរាប នាថ្ងៃឆ្លងឆ្នាំសកល

BY
Khmerpress
January 2, 2024
ភ្ញៀវទេសចរជាតិ និងអន្តរជាតិជាង៣០ម៉ឺននាក់ បានមកកម្សាន្តនៅខេត្តសៀមរាប នាថ្ងៃឆ្លងឆ្នាំសកល

ខេត្តសៀមរាប៖ នៅថ្ងៃទី០១ ខែមករា ឆ្នាំ២០២៤ យោងតាមការចុះផ្សាយរបស់ ក្រសួងព័ត៌មាន បានឱ្យដឹងថា តាមរបាយការណ៍របស់មន្ទីរទេសចរណ៍ខេត្តសៀមរាបបានបង្ហាញពី ចំនួនភ្ញៀវទេសចរ និងបងប្អូនប្រជាពលរដ្ឋខេត្តសៀមរាបដើរកម្សាន្តក្នុងខេត្តសៀមរាប ក្នុងឱកាសឆ្លងឆ្នាំសកល២០២៣ ចូល២០២៤ មានចំនួនប្រមាណ ៣០៤,០៦៤នាក់។

ក្នុងនោះរួមមាន ទេសចរជាតិ និងបងប្អូនប្រជាពលរដ្ឋក្នុងខេត្តមានចំនួនប្រមាណ ២៩៥,០០០នាក់ ភ្ញៀវទេសចរ អន្តរជាតិ មានចំនួន ៩,០៦៤នាក់។

ពេលថ្ងៃភ្ញៀវទេសចរបានដើរកម្សាន្ត នៅតាមតំបន់រមណីយដ្ឋានអង្គរ រមណីយដ្ឋាន ភ្នំគូលែន នៅតាមសហគមន៍ទេសចរណ៍ ពេលល្ងាចបានទៅលេងនៅអតីតអង្គរឃ្យុងយូ ពេលយប់ភ្ញៀវទេសចរបានសទៅកម្សាន្តនៅសួនច្បារមាត់ស្ទឹងសៀមរាប និងតំបន់ ផប់ស្រ្ទិត(PUB STREET)៕ ប្រភព៖ ក្រសួងព័ត៌មាន

Share This Post: