ព័ត៌មានជាតិ

ភ្ញៀវទេសចរជាង ៤៧ម៉ឺននាក់ ទៅលេងកម្សាន្ដនៅពេលឆ្លងឆ្នាំសកល ក្នុងខេត្តព្រះសីហនុ

BY
Khmerpress
January 2, 2024
ភ្ញៀវទេសចរជាង ៤៧ម៉ឺននាក់ ទៅលេងកម្សាន្ដនៅពេលឆ្លងឆ្នាំសកល ក្នុងខេត្តព្រះសីហនុ

(ព្រះសីហនុ)៖ ដោយអនុវត្តតាមបទបញ្ជារបស់លោកឧត្តមសេនីយ៍ឯក ស រដ្ឋា អគ្គស្នងការរង និងជាស្នងការនគរបាលខេត្តព្រះសីហនុ និងលោកឧត្តមសេនីយ៍ទោ ហេង ប៊ុនទី មេបញ្ជាការអាវុធហត្ថខេត្ត ដើម្បីធានាបាននូវសន្តិសុខ សុវត្ថិភាព សណ្ដាប់ធ្នាប់ និងសម្រួលសារាចរណ៍ជូនភ្ញៀវជាតិ និងអន្តរជាតិ ដែលបានមកចូលរួមលេងកម្សាន្ត និងអបអរសាទរពិធីបុណ្យចូលឆ្នាំសកល២០២៤ នៅខេត្តព្រះសីហនុ។

ក្នុងនោះស្នងការដ្ឋាននគរបាលខេត្តព្រះសីហនុ និងទីបញ្ជាការដ្ឋានអាវុធហត្ថខេត្ត បានបែងចែកកម្លាំងការពារតាមគោលដៅសំខាន់ៗ តាមរមណីយដ្ឋាននានា ក្នុងខេត្តព្រះសីហនុ ដោយស្នងការដ្ឋានបានប្រើប្រាស់កម្លាំងនគរបាលសរុបប្រមាណ ១,០០០នាក់ ដើម្បីការពារសន្តិសុខ សុវត្ថិភាព សណ្ដាប់ធ្នាប់ និងជួយសម្រួលចរាចរណ៍ជូនភ្ញៀវជាតិ និងអន្តរជាតិ។

ជារួមតាមរយៈការការពារសន្ដិសុខ សណ្ដាប់ធ្នាប់ និងសុវត្ថិភាពបង្កលក្ខណៈឲ្យប្រជាពលរដ្ឋមានភាពសប្បាយរីករាយកុះករ និងសុខដុមរមនា ជាង៤៧ម៉ឺននាក់ ដែលបានមកចូលរួមលេងកម្សាន្ត នាឱកាសបុណ្យចូលឆ្នាំថ្មី ឆ្នាំសកល២០២៤ នៅខេត្តព្រះសីហនុ៕ ផ្តល់សិទ្ធិដោយ៖ freshnews

Share This Post: