ព័ត៌មានជាតិ

ក្នុងឆ្នាំ២០២៣នេះ មានភ្ញៀវទេសចរចូលទស្សនាប្រាសាទព្រះវិហារ និងប្រាសាទកោះកេរចំនួន ១៩៨ ៥៣០នាក់

BY
Khmerpress
January 2, 2024
ក្នុងឆ្នាំ២០២៣នេះ មានភ្ញៀវទេសចរចូលទស្សនាប្រាសាទព្រះវិហារ និងប្រាសាទកោះកេរចំនួន ១៩៨ ៥៣០នាក់

ខេត្តព្រះវិហារ៖ នៅថ្ងៃទី០២ ខែមករា ឆ្នាំ២០២៤ យោងតាមការចុះផ្សាយរបស់ ក្រសួងព័ត៌មាន​ បានឱ្យដឹងថា អាជ្ញាធរជាតិព្រះវិហារបានប្រកាសឱ្យដឹងថា ក្នុងឆ្នាំ២០២៣នេះ មានភ្ញៀវទេសចរចូលមកទស្សនារមណីយដ្ឋានប្រាសាទព្រះវិហារ និង ប្រាសាទកោះកេរចំនួន ១៩៨ ៥៣០នាក់។

ប្រភពដដែលបានបង្ហាញថា ស្ថិតិភ្ញៀវទេសចរនៅក្នុងរមណីយដ្ឋានរយៈពេល ១២ខែ ចាប់ពីខែមករា ដល់ខែធ្នូ ឆ្នាំ២០២៣ រមណីយដ្ឋានប្រាសាទព្រះវិហារបានទទួលភ្ញៀវ ទេសចរសរុបចំនួន ៩២ ៩៦៦នាក់ ថយចុះចំនួន ១៦,៧ភាគរយ ធៀបនឹង ឆ្នាំ២០២២ ក្នុងនោះ មានភ្ញៀវទេសចរជាតិចំនួន ៨៣ ៧២៣នាក់ ថយចុះចំនួន ២២,១ភាគរយ និងភ្ញៀវទេសចរ បរទេសចំនួន ៩ ២៤៣នាក់ កើនឡើងចំនួន ១២៥,៩ភាគរយ។ រីឯ រមណីយដ្ឋានប្រាសាទ កោះកេរ បានទទួលបានទទួលភ្ញៀវទេសចរសរុបចំនួន ១០៥ ៤៦៤នាក់ កើនឡើងចំនួន ៧១,២ភាគរយ ធៀបនឹងឆ្នាំ២០២២ ក្នុងនោះមានភ្ញៀវទេសចរជាតិចំនួន ៩០ ៦៥៨នាក់ កើន ឡើងចំនួន ៦៣,២ភាគរយ និងភ្ញៀវទេសចរបរទេសចំនួន ១៤ ៨០៦នាក់ កើនឡើងចំនួន ១៤៥,៥ភាគរយ៕ ប្រភព៖ ក្រសួងព័ត៌មាន

Share This Post: