បច្ចេកវិទ្យា

Apple ដកប្រព័ន្ធប្រតិបត្តិការ iOS 17.3 បន្ទាន់ បន្ទាប់ពីអ្នកប្រើប្រាស់ iPhone រាយការណ៍អំពីការធ្វើបច្ចុប្បន្នភាពមានបញ្ហា

BY
Khmerpress
January 5, 2024
Apple ដកប្រព័ន្ធប្រតិបត្តិការ iOS 17.3 បន្ទាន់ បន្ទាប់ពីអ្នកប្រើប្រាស់ iPhone រាយការណ៍អំពីការធ្វើបច្ចុប្បន្នភាពមានបញ្ហា

(បរទេស)៖ បន្ទាប់ពីបញ្ចេញកំណែ iOS 17.3 beta 2 បានមួយរយៈ ឥឡូវនេះ Apple ប្រកាសដកប្រព័ន្ធប្រតិបត្តិការនោះវិញហើយ ក្រោយអ្នកប្រើប្រាស់ iPhone ជាច្រើនបានត្អូញត្អែថា ស្មាតហ្វូនរបស់ពួកគេបានជួបញ្ហាគាំង។ នេះបើយោងតាមការចេញផ្សាយរបស់សារព័ត៌មាន GSMArena នៅថ្ងៃទី០៥ ខែមករា ឆ្នាំ២០២៣។

បញ្ហានេះមិនបានប៉ះពាល់ដល់អ្នកប្រើប្រាស់ iPhone ទាំងអស់នោះទេ ខណៈវាកើតឡើងចំពោះតែអ្នកប្រើប្រាស់មួយចំនួនប៉ុណ្ណោះដែលធ្វើការដំឡើងទៅកំណែចុងក្រោយមិនបានសម្រេច នឹងបណ្តាលឱ្យ iPhone គាំង ឬរលត់តែម្តង។ ខណៈបញ្ហានេះត្រូវបានគេរកឃើញថា បានកើតឡើងនៅក្នុង boot loop ហើយក្នុងនោះមានការលើកឡើងថា ដោយសារអ្នកប្រើប្រាស់ទាំងនោះបានបិទមុខងារ Back Tap ទើបបណ្តាឱ្យ iPhone របស់ពួកគេមានបញ្ហា។

យោងតាមសេចក្តីថ្លែងការណ៍ពីក្រុមហ៊ុន Apple បានឱ្យដឹងថា បញ្ហានេះក្រុមហ៊ុននឹងត្រួតពិនិត្យឡើងវិញ ហើយតម្រូវដកប្រព័ន្ធប្រតិបត្តិការណ៍ iOS 17.3 នេះបន្ទាន់។ ដោយឡែកករណីនេះសម្រាប់តែអ្នកជួបញ្ហាប៉ុណ្ណោះ ដើម្បីដោះស្រាយបញ្ហាគាំងនេះ Apple បង្ហាញផ្លូវថា អាចចូលទៅកាន់ Recovery Mode នៅលើ iPhone បន្ទាប់មក ចុចត្រឡប់ទៅកំណែ iOS ដើមជាការស្រេច ខណៈករណីបន្ទាប់រង់ចាំ Apple ចេញផ្សាយជាថ្មី៕ ផ្តល់សិទ្ធិដោយ៖ freshnews

Share This Post: