បច្ចេកវិទ្យា

iPhone 16 និង 16 Plus នឹងបំពាក់មកជាមួយ RAM ទំហំ 8GB

BY
Khmerpress
January 15, 2024
iPhone 16 និង 16 Plus នឹងបំពាក់មកជាមួយ RAM ទំហំ 8GB

(បរទេស)៖ ម៉ូដែល iPhone 16 និង iPhone 16 Plus ជំនាន់ក្រោយរបស់ក្រុមហ៊ុន Apple នឹងបំពាក់មកជាមួយ RAM ទំហំ 8GB ខណដែល iPhone 15 និង iPhone 15 Plus មានត្រឹមតែ 6GB ប៉ុណ្ណោះ។ វាមានន័យថា Apple បានបង្កើនទំហំ RAM ដើម្បីបំពេញតម្រូវចិត្តរបស់អ្នកប្រើប្រាស់ ជាពិសេសសម្រាប់អ្នកនិយមលេងហ្គេមនៅលើទូរស័ព្ទ។ នេះបើយោងតាមព័ត៌មានចែករំលែក ដោយអ្នកវិភាគបច្ចេកវិទ្យា Jeff Pu។

លោក Pu បានអះអាងថា iPhone 16 ទាំងអស់នឹងត្រូវបំពាក់មកជាមួយនូវ RAM ដែលមានទំហំ 8GB ក្នុងគោលដៅរួមចំណែកដល់ការកែលម្អដំណើរការសម្រាប់កិច្ចការងារច្រើន (multitasking) នៅលើ iPhone ជាពិសេសគឺការលេងហ្គេម។

ជាមួយគ្នានោះផងដែរ លោក Pu ក៏បានបង្ហើបឱ្យដឹងថា iPhone 16 និង iPhone Plus នឹងបំពាក់មកជាមួយនូវ Wi-Fi 6E ដែលជំរុញឱ្យល្បឿនអ៊ីនធើណែតឥតខ្សែលឿនជាងមុន និងកាត់បន្ថយរលកសញ្ញាជ្រៀតជ្រែក៕ ផ្តល់សិទ្ធិដោយ៖ freshnews

Share This Post: