ព័ត៌មានអន្តរជាតិ

ព្យុះរដូវរងានាំមកនូវព្រិលគ្របដណ្តប់ស្ទើរតែនៅទូទាំងសហរដ្ឋអាមេរិក និងបណ្តាលឲ្យមានមនុស្សបាត់បង់ជីវិត

BY
Nisaiy KP
January 21, 2024
ព្យុះរដូវរងានាំមកនូវព្រិលគ្របដណ្តប់ស្ទើរតែនៅទូទាំងសហរដ្ឋអាមេរិក និងបណ្តាលឲ្យមានមនុស្សបាត់បង់ជីវិត

(វ៉ាស៉ីនតោន)៖ ទីភ្នាក់ងារឧតុនិយមជាតិ (NWS) បានរាយការណ៍ថា ខ្យល់ព្យុះរដូវរងា និងអាកាសធាតុដ៏ត្រជាក់ដែលកំពុងវាយលុកលើតំបន់ជានៃសហរដ្ឋអាមេរិកក្នុងរយៈពេលប៉ុន្មានថ្ងៃមកនេះ ជាមួយនិងផលវិបាកនានាអាចបន្តមកដល់ចុងសប្តាហ៍នេះ។ នេះបើយោងតាមការចេញផ្សាយដោយទីភ្នាក់ងារសារព័ត៌មាន Reuters នៅថ្ងៃអាទិត្យ ទី២១ ខែមករា ឆ្នាំ២០២៤។


ទោះបីជាអាកាធាតុត្រជាក់ត្រូវបានព្យាករនៅទូទាំង ២ ភាគ ៣នៃប្រទេសសម្រាប់ថ្ងៃខាងមុខ រួមជាមួយនិងព្យុះព្រិលប៉ុន្តែវាបានបណ្តាលឲ្យចំនួនអ្នកស្លាប់ដោយសារតែកត្តាអាកាសធាតុនៅសហរដ្ឋអាមេរិកកើនឡើងដល់ ៨៣នាក់កាលពីសប្តាហ៍មុន។ អ្នកស្លាប់ត្រូវបានរាយការណ៍នៅទូទាំងរដ្ឋចំនួន ៨រួមមានរដ្ឋ Illinois, Pennsylvania, Mississippi, Washington, Kentucky, New York និង New Jersey។

លំនាំនៃអាកាសធាតុបែបនោះកំពុងបន្តមកដល់ថ្ងៃចុងសប្តាហ៍នេះ ជាមួយនិងការព្រមានពីភាពត្រជាក់កកនៅទូទាំងតំបន់ឈូងសមុទ្រដ៏ធំ ដែលលាតសន្ធឹងចាប់ពីភាគខាងកើតរដ្ឋ Texas និង Louisiana ឆ្លងកាត់តំបន់ភាគច្រើននៃរដ្ឋ Mississippi, Alabama និងផ្នែកខ្លះនៃរដ្ឋ Florida និង Georgia។ ព្រិល​ក៏​នឹងធ្លាក់​ចុះ​មកលើបឹង Great Lakes និងផ្នែកខ្លះនៃ​តំបន់ Appalachians ភាគ​កណ្តាល និង​ភាគ​ឦសាន​រហូត​ដល់​ល្ងាច​ថ្ងៃ​អាទិត្យ។

គួរបញ្ជាក់ថា ការធ្លាក់ព្រិលក៏អាចនឹងកើតមាននៅលើភ្នំ Sierra Nevada ជាមួយនិងភ្លៀងធ្លាក់ខ្លាំងរួមទាំងហានិភ័យនៃទឹកជំនន់ភ្លាមៗសម្រាប់តំបន់ទំនាបនៅភាគខាងជើងនៃរដ្ឋ California។ ភ្លៀងអាចនឹងបន្តទៅដល់ភាគខាងត្បូងរដ្ឋ California នៅថ្ងៃចន្ទសប្តាហ៍ក្រោយ៕ ផ្ដល់សិទ្ធិដោយ៖ Freshnews

Share This Post: