ព័ត៌មានអន្តរជាតិ

ក្រុមហ៊ុន Toyota ប្រមូលរថយន្តជិត ២៦ ០០០គ្រឿង ដើម្បីជួសជុលបញ្ហាប៊ូឡុងប៊ូម

BY
Khmerpress
January 24, 2024
ក្រុមហ៊ុន Toyota ប្រមូលរថយន្តជិត ២៦ ០០០គ្រឿង ដើម្បីជួសជុលបញ្ហាប៊ូឡុងប៊ូម

(ហាណូយ)៖ ក្រុមហ៊ុន Toyota Vietnam បានប្រកាសប្រមូលរថយន្តម៉ូដែល Avanza រថយន្តម៉ូដែល Veloz និងរថយន្តម៉ូដែល Yaris Cross ចំនួន ២៥ ៩៧១គ្រឿង ដើម្បីជួសជុលប៊ូឡង់នៅបូមខាងមុខ។ នេះបើយោងតាមកាសែតវៀតណាម VN Express។

កាសែត VN Express បានរាយការណ៍ថា ប៊ូឡុងនេះរឹងមិនបានតឹងល្អដោយសារបញ្ហាការរចនា ហើយអាចរលុងនិងបណ្តាលឱ្យមានឮសំឡេង ដែលអាចឈានទៅរកការរបូតបាត់។

រថយន្តម៉ូដែល Toyota Avanza និងម៉ូដែល Veloz ដែលរងផលប៉ះពាល់ត្រូវបានផលិតនៅចន្លោះថ្ងៃទី៧ ខែមករា ដល់ថ្ងៃទី២៨ ខែតុលា ឆ្នាំ២០២២ នៅប្រទេសឥណ្ឌូនេស៊ី ឬដំឡើងនៅប្រទេសវៀតណាមចន្លោះថ្ងៃទី១៤ ខែវិច្ឆិកា ឆ្នាំ២០២២ និងថ្ងៃទី១៤ ខែសីហា ឆ្នាំ២០២៣។

រថយន្ត Avanza និងរថយន្ត Veloz សរុបចំនួន ២៥ ៥២៣គ្រឿងនឹងត្រូវប្រមូលមកជួសជុលវិញ។ រថយន្ត Yaris Cross ចំនួន ៤៤៨ គ្រឿងដែលផលិតក្នុងប្រទេសឥណ្ឌូនេស៊ីចន្លោះពីថ្ងៃទី២ ខែមិថុនា ដល់ថ្ងៃទី៣០ ខែសីហា ឆ្នាំ២០២៣ ក៏នឹងត្រូវប្រមូលមកជួសជុលវិញផងដែរ។

ក្រុមហ៊ុន Toyota បានឱ្យដឹងថា មិនមានគ្រោះថ្នាក់ដែលបង្កឡើងដោយបញ្ហានេះទេ។ ក្រុមហ៊ុនបានបន្ថែមថា រថយន្ត Avanza រថយន្ត Veloz និងរថយន្ត Raize ចំនួន ៦ ៣៦៨គ្រឿងដែលផលិតនៅក្នុងប្រទេសឥណ្ឌូនេស៊ីចន្លោះថ្ងៃទី១២ ខែកញ្ញាដល់ថ្ងៃទី៧ ខែធ្នូ ឆ្នាំ២០២២ ក៏មានបញ្ហាស្បែកហ្វ្រាំងផងដែរដែលអាចបង្កហានិភ័យមិនដំណើរការមុនអាយុកំណត់។

គម្របធូលីខាងមុខរបស់ហ្រ្វាំងបានខូចក្នុងកំឡុងពេលដំឡើង ហើយកត្តានេះអាចបណ្តាលឱ្យធូលីនិងទឹកចូលទៅក្នុងគម្រប ដែលបណ្តាលឱ្យស្បែកហ្រ្វាងច្រេះ និងសឹកដាច់។

រថយន្តដែលរងផលប៉ះពាល់ទាំងនេះនឹងត្រូវបានជួសជុលដោយមិនគិតថ្លៃនៅហាងលក់រថយន្តតូយ៉ូតាដែលអាជ្ញាប័ណ្ណ។ ការប្រមូលមកវិញបានចាប់ផ្តើមនៅថ្ងៃទី១៩ ខែមករា ហើយនឹងមានរយៈពេលរហូតដល់ការជួសជុលត្រូវបានបញ្ចប់។ នេះបើយោងតាមកាសែត VN Express៕ ផ្តល់សិទ្ធិដោយ៖ freshnews

Share This Post: