ព័ត៌មានជាតិ

ក្រសួងសុខាភិបាល ប្រកាសពីការរកឃើញអ្នកកើតជំងឺអុតស្វាម្នាក់ថែមទៀត នៅរាជធានីភ្នំពេញ ដែលជាករណីទី១២

BY
Naren
February 15, 2024
ក្រសួងសុខាភិបាល ប្រកាសពីការរកឃើញអ្នកកើតជំងឺអុតស្វាម្នាក់ថែមទៀត នៅរាជធានីភ្នំពេញ ដែលជាករណីទី១២

(ភ្នំពេញ)៖ ក្រសួងសុខាភិបាល នៅរសៀលថ្ងៃទី១៤ ខែកុម្ភៈ ឆ្នាំ២០២៤នេះ បានចេញសេចក្តីប្រកាសព័ត៌មាន ស្តីពីការរកឃើញជំងឺជំងឺអុតស្វា (Mpox) លើបុរសម្នាក់ទៀតនៅរាជធានីភ្នំពេញ ដែលជាករណីទី១២។

ក្រសួងបញ្ជាក់ថា យោងតាមលទ្ធផល ទទួលបានពីវិទ្យាស្ថានជាតិសុខភាពសាធារណៈ នៅថ្ងៃទី១៣ ខែកុម្ភៈ ឆ្នាំ២០២៤ បានបញ្ជាក់ថា មានករណីជំងឺអ៊ឹមផក (Mpox) ចំនួន១ករណីបន្ថែមទៀត លើបុរសម្នាក់ដែលមានទីលំនៅនៅខណ្ឌមានជ័យ រាជធានីភ្នំពេញ និងបានដាក់ឱ្យព្យាបាលនៅមន្ទីរពេទ្យត្រឹមត្រូវ។ ដូច្នេះជំងឺអ៊ីមផក ដែលបានរកឃើញសរុបមាន ចំនួន ១២ករណី៕

ខាងក្រោមនេះជាសេចក្តីប្រកាសព័ត៌មានរបស់ក្រសួងសុខាភិបាល៖

ផ្តល់សិទ្ធិដោយ៖ Fresh News

Share This Post: