ព័ត៌មានជាតិ

កម្ពុជាដណ្ដើមបានមេដាយ ៧គ្រឿង ពីការប្រកួតកីឡាការ៉ាតេជើងឯកអាស៊ីអាគ្នេយ៍ នៅថៃ

BY
Khmerpress
April 27, 2024
កម្ពុជាដណ្ដើមបានមេដាយ ៧គ្រឿង ពីការប្រកួតកីឡាការ៉ាតេជើងឯកអាស៊ីអាគ្នេយ៍ នៅថៃ

(ភ្នំពេញ)៖ ក្រុមកីឡាការ៉ាតេកម្ពុជា បានបញ្ចប់បេសកកម្ម នៃការប្រកួតកីឡាការ៉ាតេជ្រើសរើសជើងឯកអាស៊ីអាគ្នេយ៍ ឆ្នាំ២០២៤ នៅទីក្រុងបាងកក ប្រទេសថៃហើយ ដោយដណ្ដើមបានមេដាយសរុប ៧គ្រឿង រួមមានមេដាយប្រាក់ ១ និងមេដាយសំរឹទ្ធ ៦ ។

សម្រាប់សមិទ្ធផលថ្មីខាងលើ ចំពោះមេដាយប្រាក់ ដណ្ដើមបានដោយកីឡាករ ទេព ស្ទីវយុទ្ធថាណា លើវិញ្ញាសាប្រយុទ្ធទម្ងន់ក្រោម ៥៥គីឡូក្រាម ។ រីឯមេដាយសំរឹទ្ធ ៦គ្រឿង រកបានលើវិញ្ញាសាសម្ដែងនារី (កីឡាការិនី ថាត ឆេងហ័ង , អូន ស្រីដា , ពុទ្ធា ស្រីណុច និង រឹទ្ធ គីមលាង) និងវិញ្ញាសាសម្ដែងបុរ (កីឡាករ ហូ ហេង , ថេង គឹមឈា , ឆេងច័ន្ទដារ៉ារតនៈ និង តាយ គីមឈ័ង) ។

ចំណែកមេដាយសំរឹទ្ធ ៤គ្រឿងទៀត ដណ្ដើមបានដោយកីឡាករ សូត ផានិត លើវិញ្ញាសាប្រយុទ្ធក្រោម ៧៥គីឡូក្រាម, កីឡាករ ស្រៀង វិរៈ លើវិញ្ញាសាប្រយុទ្ធទម្ងន់ក្រោម ៨៤គីឡូក្រាម, កីឡាករ ជ្រុន វិរៈបុត្រ លើវិញ្ញាសាប្រយុទ្ធទម្ងន់ក្រោម ៦៧គីឡូក្រាម និងវិញ្ញាសាប្រយុទ្ធបុរសជាក្រុម ដែលក្រុមកីឡាករកម្ពុជា ស្រៀង វីរៈ, សូត ផានិត , លី គួយហាវ , ជ្រុន វិរៈបុត្រ , ដែក សុវណ្ណរតនព , ងួន សុខក្រៃលែង និង ឈាវ រក្សា ដណ្ដើមបានមេដាយសំរឹទ្ធ ៕ ផ្តល់សិទ្ធិដោយ៖ freshnews

Share This Post: