ព័ត៌មានជាតិ

តុលាការផ្តន្ទាទោសជនជាតិឡាវ និងវៀតណាម ដាក់ពន្ធនាគារម្នាក់មួយជីវិតពីបទ រក្សាទុក ដឹកជញ្ជូន និងជួញដូរសារធាតុខុសច្បាប់ចំនួន១៦០គីឡូក្រាម

BY
Khmerpress
March 20, 2024
តុលាការផ្តន្ទាទោសជនជាតិឡាវ និងវៀតណាម ដាក់ពន្ធនាគារម្នាក់មួយជីវិតពីបទ រក្សាទុក ដឹកជញ្ជូន និងជួញដូរសារធាតុខុសច្បាប់ចំនួន១៦០គីឡូក្រាម

(ភ្នំពេញ)៖ លោក កី ម៉ានេរ៉ា អនុប្រធានសាលាដំបូងរាជធានីភ្នំពេញ និងជាប្រធានក្រុមប្រឹក្សាចៅក្រមជំនុំជម្រះ និងមានលោក សេង ម៉េងស្រ៊ុន ជាតំណាងអយ្យការ បានធ្វើការប្រកាសសាលក្រម ដោយសម្រេចផ្តន្ទាទោសលើជនជាប់ចោទចំនួន២នាក់ ដាក់ពន្ធនាគារមួយជីវិត ពាក់ព័ន្ធករណីគ្រឿងញៀន ចំនួន១៦០គីឡូក្រាម។

ជនជាប់ចោទទាំងពីរនាក់ ទី១៖ ឈ្មោះ ង្វៀន ជុងហឹង អាយុ៣៨ឆ្នាំ ជនជាតិវៀតណាម និងទី២៖ ឈ្មោះ ប៊ុន ស៊ូកែវអាពុន អាយុ២៥ឆ្នាំ ជនជាតិឡាវដាក់ពន្ធនាគារក្នុងម្នាក់ៗ កំណត់អស់មួយជីវិត។

សាលក្រមដដែលនះ ក៏បានពិន័យជាប្រាក់ក្នុងម្នាក់ៗចំននួន ៨០លានរៀល បង់ចូលថវិការដ្ឋ ពីបទ រក្សាទុក ដឹកជញ្ជូន និងជួញដូរដោយខុសច្បាប់នូវសារធាតុញៀន ចំនួន១៦០គីឡូក្រាម។ សាលក្រមនេះ ត្រូវបានប្រកាសកាលពីព្រឹកថ្ងៃទី១៩ ខែមីនា ឆ្នាំ២០២៤៕ ផ្តល់សិទ្ធិដោយ៖ freshnews

Share This Post: