PR

ហ្គេនស៍បឺគ កែប្រែគោលការណ៍ថ្មី និងផ្ដល់ជូនពិសេសជាងមុនដល់អតិថិជនឈ្នះរង្វាន់

BY
Liny Chan
March 27, 2024
ហ្គេនស៍បឺគ កែប្រែគោលការណ៍ថ្មី និងផ្ដល់ជូនពិសេសជាងមុនដល់អតិថិជនឈ្នះរង្វាន់

ថ្មីៗនេះ ក្រុមហ៊ុនស្រាបៀរ ហ្គេនស៍បឺគ បានកែប្រែគោលការណ៍ថ្មី ហើយក៏ជាប្រវត្តិសាស្រ្តដំបូងគេបង្អស់នោះដែរមិនធ្លាប់មាន គឺមិនត្រឹមតែប្រគល់នូវរថយន្តសេរីទំនើបខ្លាញ់គោជូនអតិថិជនតែប៉ុណ្ណោះទេ គឺថែមទាំងជួយសម្រួលក្នុងការធ្វើស្លាកលេខជូនដល់អតិថិជនថែមទៀត អតិថិជនទទួលបានទាំងរង្វាន់ឡាន ហើយបានស្លាកលេខដើម្បីយកទៅអាចជិះបានតែម្តង ហើយជាឈ្មោះរបស់អតិថិជនម្ចាស់រង្វាន់ពិតៗថែមទៀត….ដែលមិនធ្លាប់មានក្រុមហ៊ុនណាមួយធ្វើបានដូចហ្គេនស៍បឺគនោះទេ ហើយការបើករង្វាន់នេះគឺមិនមានតម្រូវអោយអតិថិជន ចំណាយលុយកាក់លើសេវាអ្វីទាំងអស់។

ក្រុមហ៊ុនស្រាបៀរហ្គេនស៍បឺគ បានបន្តទៀតថា ការដាក់រង្វាន់ និងការប្រគល់រង្វាន់ ជូនអតិថិជន នឹងប្រព្រឹត្តិទៅក្នុងលក្ខខ័ណ្ឌកាន់តែងាយស្រួលឡើងៗ គ្រាន់តែកាន់អត្តសញ្ញាណប័ណ្ណ និងលេខទូរស័ព្ទ គឺអាចបើកយករង្វាន់ដែលខ្លួនឈ្នះ ក្នុងថ្ងៃប្រគល់រង្វាន់តែម្តង … សូម្បីតែ Admin ខ្លួនឯងផ្ទាល់ក៏ស្ញប់ស្ញែងចំពោះក្រុមហ៊ុនយក្សមួយនេះដែរ ព្រោះអ្នកជិតខាងរបស់ខ្ញុំ ស្ថិតក្នុងស្រុក-ឃុំ ជាមួយគ្នា បានឈ្នះរង្វាន់យក្សពិតប្រាកដមែន …។

ចង់រំលឹកប្រាប់ទៅកាន់ពុកម៉ែ បងប្អូនទូទាំងប្រទេសថា ត្រឹមតែ ៣ថ្ងៃជាប់គ្នា ថ្ងៃទី 19-20-21 / 03 / 2024 គឺក្រុមហ៊ុនស្រាបៀរ ហ្គេនស៍បឺគ បានប្រគល់ឡានរហូតដល់ ៣គ្រឿង និងម៉ូតូ ជាច្រើនគ្រឿង ដើម្បីប្រគល់ជូនដល់អតិថិជនកំពូលសំណាងស្ថិតក្នុងស្រុក សំរោងទង ខេត្តកំពង់ស្ពឺ – ស្រុកគងពិសី ខេត្តកំពង់ស្ពឺ និងស្រុកឈូក ខេត្តកំពត ដែលបានគាស់ក្រវិលកំប៉ុងឈ្នះ ពីក្រុមហ៊ុនស្រាបៀរហ្គេនស៍បឺគ …. នៅមិនទាន់អស់នៅឡើយទេ រង្វាន់ជាច្រើនសន្ធឹកសន្ធាប់លើទីផ្សារក្បែរដៃលោកអ្នក ទាំងរង្វាន់លុយ .. រង្វាន់ម៉ូតូ និងរង្វាន់ឡានសេរីទំនើប។
 
ចង់បានរង្វាន់យក្ស ម៉ូតូ ឬ ឡាន ទិញហ្គេនស៍បឺគផឹកទាំងអស់គ្នា!
ដើម្បីទទួលបានរង្វាន់ ក៏ដូចជាគាំទ្រស្រាបៀរ GANZBERG សូមបន្តការចែករំលែកព័ត៌មាននេះទៅកាន់បងប្អូន និងមិត្តភក្កិដទៃទៀតឱ្យបានដឹងគ្រប់ៗគ្នា។
បើស្រវឹងសូមកំបើកបរ ពិសារដោយការទទួលខុសត្រូវ!

Share This Post: