ព័ត៌មានជាតិ

សមត្ថកិច្ចកម្ពុជា ចាប់ខ្លួនឧក្រិដ្ឋជនអាមេរិកម្នាក់បញ្ជូនទៅប្រទេសដើមវិញ ក្រោយទទួលបានសំណើសុំកិច្ចសហការ ពាក់ព័ន្ធករណីរំលោ-ភអនីតិជន

BY
Khmerpress
March 29, 2024
សមត្ថកិច្ចកម្ពុជា ចាប់ខ្លួនឧក្រិដ្ឋជនអាមេរិកម្នាក់បញ្ជូនទៅប្រទេសដើមវិញ ក្រោយទទួលបានសំណើសុំកិច្ចសហការ ពាក់ព័ន្ធករណីរំលោ-ភអនីតិជន

(ភ្នំពេញ)៖ ឧក្រិដ្ឋជនម្នាក់ជាជនជាតិអាមេរិកម្នាក់ ត្រូវបានមន្ត្រីស៉ើបអង្កេតរបស់ស្ថានទូតអាមេរិកប្រចាំនៅកម្ពុជា ក្រោមកិច្ចសហការជាមួយ អគ្គនាយកដ្ឋានអន្តោប្រវេសន៍ ធ្វើការស្រាវជ្រាវរហូតឈានដល់ការចាប់ខ្លួន បញ្ជូនត្រឡប់ទៅសហរដ្ឋអាមេរិកវិញដើម្បីផ្តន្ទាទោស។ ការចាប់ខ្លួននេះ បានធ្វើឡើងកាលពីសប្ដាហ៍កន្លងទៅនេះ។

ការចាប់ខ្លួននេះ ធ្វើឡើងតាមដីការស្វែងរកចាប់ខ្លួនរបស់តុលាការទីក្រុង Washington រដ្ឋ Utah សហរដ្ឋអាមេរិក។ ឧក្រិដ្ឋជនខាងលើមានឈ្មោះ Philip Alan Rogers អាយុ៥៨ឆ្នាំ ជាអតីតមន្ត្រីប៉ូលីសសហរដ្ឋអាមេរិក ត្រូវបានតុលាការអាមេរិកចោទប្រកាន់ពីបទ រំលោភសេពសន្ថវៈលើអនីតិជន កាន់កាប់សារធាតុញៀន និងកាន់កាប់អាវុធខុសច្បាប់។

ការស្រាវជ្រាវឈានដល់ការចាប់ខ្លួនឧក្រិដ្ឋជនខាងលើនេះ សបញ្ជាក់អំពីកិច្ចខិតខំប្រឹងប្រែងក្នុងការថែរក្សាសន្តិសុខ សុវត្ថិភាពក្នុងព្រះរាជាណាចក្រកម្ពុជា និងកិច្ចសហប្រតិបត្តិការយ៉ាងជិតស្និទរវាងកម្ពុជា និងសហរដ្ឋអាមេរិក។

សូមបញ្ជាក់ថា ឧក្រិដ្ឋជននេះត្រូវបានចាប់ខ្លួននៅថ្ងៃទី១៤ ខែមីនា ឆ្នាំ២០២៤ ហើយត្រូវបានបញ្ជូនចេញនៅថ្ងៃទី២៨ ខែមីនា ឆ្នាំ២០២៤ម្សិលមិញ៕ ផ្តល់សិទ្ធិដោយ៖ freshnews

Share This Post: