ព័ត៌មានជាតិ

ក្រុមចោរធា..ក់ប្ល..ន់យកម៉ូតូប្រជាពលរដ្ឋយ៉ាងសកម្មនៅក្រុងតាខ្មៅ ត្រូវសមត្ថកិច្ចឃាត់ខ្លួនបានហើយ

BY
Khmerpress
April 19, 2024
ក្រុមចោរធា..ក់ប្ល..ន់យកម៉ូតូប្រជាពលរដ្ឋយ៉ាងសកម្មនៅក្រុងតាខ្មៅ ត្រូវសមត្ថកិច្ចឃាត់ខ្លួនបានហើយ

ខេត្តកណ្ដាល៖ នៅថ្ងៃទី១៩ ខែមេសា ឆ្នាំ២០២៤ យោងតាមការចុះផ្សាយរបស់ អធិការដ្ឋាននគរបាលក្រុងតាខ្មៅ បានឱ្យដឹងថា ដោយអនុវត្តតាមបទបញ្ជារបស់លោកឧត្តមសេនីយ៍ទោ ឈឿន សុចិត្ត ស្នងការនៃស្នងការដ្ឋាននគរបាលខេត្តកណ្តាល កម្លាំងការិយាល័យព្រហ្មទណ្ឌកំរិតស្រាល និងការិយាល័យព្រហ្មទណ្ឌកំរិតធ្ងន់នៃស្នងការដ្ឋាននគរបាលខេត្តកណ្តាល សហការជាមួយកម្លាំងនៃអធិការដ្ឋាននគរបាលក្រុងតាខ្មៅ បានស្រាវជ្រាវបង្ក្រាបក្រុមធាក់ប្លន់យកម៉ូតូយ៉ាងសកម្មនៅក្រុងតាខ្មៅ បានចំនួន ៦នាក់។

ករណីលួចមានស្ថានទម្ងន់ទោស(ធាក់វាយប្លន់យកម៉ូតូ) និងទទួលផលចោរកម្ម,រក្សាទុកនៅសារធាតុញៀនខុសច្បាប់។

ករណីទី១
-កើតហេតុ៖ នៅថ្ងៃទី១៣-០៤-២០២៤ ម៉ោង០១និង៣០នាទី
-នៅចំណុច៖ តាមផ្លូវ២១ មុខមណ្ឌលកុមារអរុណរះ ភូមិទួលក្រសាំង សង្កាត់រកាខ្ពស់ ក្រុងតាខ្មៅ ខេត្តកណ្តាល។ ជនរងគ្រោះចំនួន ១នាក់ ឈ្មោះ សែ សំណាង ភេទប្រុស អាយុ១៨ឆ្នាំ ជនជាតិខ្មែរ ទីលំនៅភូមិឬស្សីដាច់ ឃុំព្រែកអំបិល ស្រុកស្អាង ខេត្តកណ្តាល មុខរបរលក់ដូរ។

ករណីទី២
-កើតហេតុ៖ នៅថ្ងៃទី១៦-០៤-២០២៤ ម៉ោង០២និង០០នាទី
-នៅចំណុច៖ តាមផ្លូវ២១ មុខបុរីពិភពថ្មី២ ភូមិព្រែកសំរោង៣ សង្កាត់តាខ្មៅ ក្រុងតាខ្មៅ ខេត្តកណ្តាល។ ជនរងគ្រោះចំនួន ១នាក់ ឈ្មោះ ខឹម ដារ៉ា ភេទប្រុស អាយុ៤១ឆ្នាំ ជនជាតិខ្មែរ ទីលំនៅភូមិកោះគរ សង្កាត់រកាខ្ពស់ ក្រុងតាខ្មៅ ខេត្តកណ្តាល មុខរបរយោធា។

សមត្ថកិច្ចឃាត់ខ្លួនជនសង្ស័យចំនួន ០៦នាក់រួមមាន៖

១-ឈ្មោះ ជា មករា ភេទប្រុស អាយុ១៧ឆ្នាំ មានទីលំនៅភូមិលេខ១ សង្កាត់ស្វាយរលំ ក្រុងតាខ្មៅ ខេត្តកណ្តាល មុខរបរមិនពិតប្រាកដ(ឃាត់ខ្លួន)។ គ្មានសារធាតុញៀនក្នុងទឹកនោម(-)។
២-ឈ្មោះ ខៀវ គឹមឡុង ភេទប្រុស អាយុ១៧ឆ្នាំ មានទីលំនៅភូមិព្រែកសំរោង១ សង្កាត់តាខ្មៅ ក្រុងតាខ្មៅ ខេត្តកណ្តាល មុខរបរមិនពិតប្រាកដ(ឃាត់ខ្លួន)។ ធ្លាប់ជាប់ពន្ធនាគារ ខេត្តកណ្តាលរយៈពេល២ឆ្នាំ ករណីលួចមានស្ថានទម្ងន់ទោស(ធាក់ប្លន់យកម៉ូតូ)។ មានសារធាតុញៀនក្នុងទឹកនោម(+)។
៣-ឈ្មោះ ឌី ដេវីដ ភេទប្រុស អាយុ១៧ឆ្នាំ មានទីលំនៅភូមិបត្តាជី សង្កាត់ព្រែកហូរ ក្រុងតាខ្មៅ ខេត្តកណ្តាល មុខរបរមិនពិតប្រាកដ(ឃាត់ខ្លួន)។ មានសារធាតុញៀនក្នុងទឹកនោម(+)។
៤-ឈ្មោះ ឃឹម ចិត្រា ភេទប្រុស អាយុ១៧ឆ្នាំ មានទីលំនៅភូមិលេខ១ សង្កាត់ស្វាយរលំ ក្រុងតាខ្មៅខេត្តកណ្តាល មុខរបរមិនពិតប្រាកដ (ឃាត់ខ្លួន)។ មានសារធាតុញៀនក្នុងទឹកនោម(+)។
៥-ឈ្មោះ អ៊ូ ពៅ ភេទប្រុស អាយុ ២៨ឆ្នាំ មានទីលំនៅភូមិមិត្តភាព សង្កាត់ឬស្សីកែវ ខណ្ឌឬស្សីកែវ រាជធានីភ្នំពេញ មុខរបរមិនពិតប្រាកដ អ្នកទទួលទិញម៉ូតូ(ឃាត់ខ្លួន)។ មានសារធាតុញៀនក្នុងទឹកនោម(+)។
៦-ឈ្មោះ ប៉េង គឹមសង ភេទប្រុស អាយុ២៥ឆ្នាំ មានទីលំនៅភូមិក្រោលគោ សង្កាត់ឬស្សីកែវ ខណ្ឌឬស្សីកែវ រាជធានីភ្នំពេញ មុខរបរមិនពិតប្រាកដ អ្នកទទួលទិញម៉ូតូ (ឃាត់ខ្លួន)។ ធ្លាប់ជាប់ពន្ធនាគារព្រៃស រយៈពេល៦ខែ ករណីទទួលផលចោរកម្ម។ មានសារធាតុញៀនក្នុងទឹកនោម(+)។

បច្ចុប្បន្នជនសង្ស័យ និងវត្ថុតាងខាងលើ សមត្ថកិច្ចជំនាញ កំពុងកសាងសំណុំរឿងចាប់បញ្ជូនទៅតុលាការ ចាត់ការតាមនីតិវិធី ៕​ ប្រភព​៖ អធិការដ្ឋាននគរបាលក្រុងតាខ្មៅ – Police Inspectorate Of Takhmao Town

Share This Post: