ព័ត៌មានជាតិ

វត្ថុបុរាណចំនួន ២៧ដុំ ត្រូវបានរដ្ឋាភិបាលសហរដ្ឋអាមេរិក ប្រគល់ជូនរាជរដ្ឋាភិបាល និងប្រជាជនកម្ពុជា

BY
Khmerpress
April 24, 2024
វត្ថុបុរាណចំនួន ២៧ដុំ ត្រូវបានរដ្ឋាភិបាលសហរដ្ឋអាមេរិក ប្រគល់ជូនរាជរដ្ឋាភិបាល និងប្រជាជនកម្ពុជា

រាជធានីភ្នំពេញ៖ នៅថ្ងៃទី២៤ ខែមេសា ឆ្នាំ២០២៤ យោងតាមការចុះផ្សាយរបស់ ក្រសួងព័ត៌មាន បានឱ្យដឹងថា ឯកឧត្តម ម៉ៅ ទិត្យារុណ ភារធារីស្តីទីកម្ពុជាប្រចាំអង្គការសហប្រជាជាតិ និងសហការីបានចូលរួមជាមួយ ឯកឧត្តម កែវ ឈា ឯកអគ្គរាជទូតកម្ពុជាប្រចាំសហរដ្ឋអាមេរិក ក្នុងពិធីចុះហត្ថលេខាលើកិច្ចព្រមព្រៀងប្រគល់-ទទួលវត្ថុបុរាណខ្មែរចំនួន ២៧ ដុំ ជូនប្រជាជនកម្ពុជា នៅការិយាល័យរដ្ឋអាជ្ញាទីក្រុងញូយ៉ក កាលពីថ្ងៃទី១៩ ខែមេសា ឆ្នាំ២០២៤ កន្លងទៅថ្មីៗនេះ ៕

ប្រភព៖ ក្រសួងព័ត៌មាន

Share This Post: