ព័ត៌មានជាតិ

ចាប់ខ្លួនបុរសឈ្មោះ ផាត់ ផា បញ្ជូនទៅតុលាការ ករណីចេញសែកស្អុយ១០ម៉ឺនដុល្លារ

BY
Khmerpress
April 25, 2024
ចាប់ខ្លួនបុរសឈ្មោះ ផាត់ ផា បញ្ជូនទៅតុលាការ ករណីចេញសែកស្អុយ១០ម៉ឺនដុល្លារ

(ភ្នំពេញ)៖ បុរសឈ្មោះ ផាត់ ផា ត្រូវបានកម្លាំងសមត្ថកិច្ច នៃនាយកដ្ឋាននគរបាលព្រហ្មទណ្ឌ ក្រសួងមហាផ្ទៃ ចាប់ខ្លួនបញ្ជូនទៅតុលាការ នៅថ្ងៃទី២៥ ខែមេសា ឆ្នាំ២០២៤នេះ ពាក់ព័ន្ធករណីចេញមូលប្បទាន បត្រគ្មានសាច់ប្រាក់ (សែកស្អុយ) ចំនួន១០ម៉ឺនដុល្លារ។

ការចាប់ខ្លួនជនត្រូវចោទឈ្មោះ ផាត់ ផា អាយុ៣៩ឆ្នាំ ដែលមុខរបរពាណិជ្ជករ បានធ្វើឡើងនៅភូមិ១ សង្កាត់លេខ២ ក្រុងព្រះសីហនុ ខេត្តព្រះសីហនុ។ ការចាប់ខ្លួននេះ គឺអនុវត្តតាមដីកាបង្គាប់ឱ្យខ្លួនរបស់ចៅក្រមស៊ើបសួរនៃសាលាដំបូងរាជធានីភ្នំពេញពីបទ​ «ឆបោក និងមិនបំពេញកាតព្វកិច្ចចំពោះឧបករណ៍អាចជួញដូរបាន» តាមបណ្តឹងរបស់ជនរងគ្រោះ៕ ផ្តល់សិទ្ធិដោយ៖ freshnews

Share This Post: