ព័ត៌មានអន្តរជាតិ

ByteDance បដិសេធរបាយការណ៍ដែលថា ខ្លួនកំពុងពិចារណាលក់ TikTok

BY
Naren
April 26, 2024
ByteDance បដិសេធរបាយការណ៍ដែលថា ខ្លួនកំពុងពិចារណាលក់ TikTok

(បរទេស)៖ គណនីផ្លូវការរបស់ ក្រុមហ៊ុនមេ ByteDance បានចេញសារបញ្ជាក់ច្បាស់ៗនៅក្នុងសេចក្តីថ្លែងការណ៍មួយដែលបានបង្ហោះនៅលើបណ្តាញផ្សព្វផ្សាយសង្គមចិន Toutiao ថាខ្លួនមិនមានគម្រោងលក់ TikTok ដូចដែលប្រភពមិនច្បាស់ការបំផុសបំផុលនោះទេ។ នេះបើយោងតាមការចេញផ្សាយដោយទីភ្នាក់ងារសារព័ត៌មាន Reuters។

ក្រុមហ៊ុន TikTok បានធ្វើការឆ្លើយតបទៅនឹងរបាយការណ៍ ដែលចេញផ្សាយនៅថ្ងៃទី២៥ ម្សិលមិញនេះ ដែលថា ByteDance កំពុងស្វែងរកសេណារីយ៉ូ សម្រាប់លក់អាជីវកម្ម TikTok ទៅឱ្យសហរដ្ឋអាមេរិក ដោយសារខ្លួនគ្មានដំណោះស្រាយបន្ត និងបានណែនាំដល់អ្នកប្រើប្រាស់ជាច្រើនរបស់ខ្លួន។

គួរជម្រាបដែរថា របាយការណ៍មិនពិតនេះ បានកើតឡើងបន្ទាប់ពីប្រធានាធិបតីអាមេរិកលោក Joe Biden នៅថ្ងៃពុធបានចុះហត្ថលេខាទៅជាច្បាប់ លើសេចក្តីព្រាងច្បាប់ ដែលហាមប្រាម TikTok នៅទូទាំងសហរដ្ឋអាមេរិក ប្រសិនបើមេធំ ByteDance បរាជ័យក្នុងការដកហូតកម្មវិធីវីដេអូខ្លីដ៏ពេញនិយមក្នុងរយៈពេល ៩ខែខាងមុខ។ ក្នុងនោះសហរដ្ឋអាមេរិកបានផ្តល់នូវជម្រើសមួយទៀត ប្រសិនបើចង់មានវត្តមាននៅទីនោះបន្ត គឺត្រូវតែបង្វែ TikTok ទៅជាកម្មវិធីរបស់អាមេរិកជំនួសវិញ៕ ផ្តល់សិទ្ធិដោយ៖ Fresh News

Share This Post: