PR

សម្ពោធលក់ជាផ្លូវការ ខុនដូជប៉ុន TV-Tower 1 លក់ជូនអតិថិជនអត់គិតការប្រាក់ រយៈពេល 2ឆ្នាំ ពេញ

BY
Khmerpress
April 30, 2022
សម្ពោធលក់ជាផ្លូវការ ខុនដូជប៉ុន TV-Tower 1 លក់ជូនអតិថិជនអត់គិតការប្រាក់ រយៈពេល 2ឆ្នាំ ពេញ

កាលពីព្រឹក ថ្ងៃទី៣០ ខែមេសា ឆ្នាំ២០២២ នេះ ក្រុមហ៊ុន អិល ឌី អេស ធី ឌីវេឡុបម៉ិន (ខេមបូឌា) ឯ.ក (LDST Development (Cambodia) Co., Ltd) បានរៀបចំកម្មវិធី សម្ពោធបើកលក់ជាផ្លូវការ គម្រោងខុនដូជប៉ុន TV Tower 1 កម្ពស់ ២៩ជាន់ ស្ថិតក្នុងសង្កាត់ គីឡូម៉ែត្រលេខ ៦ ខណ្ឌឫស្សែកែវ រាជធានីភ្នំពេញ ដោយមានការចូលរួមពីភ្ញៀវកិត្តិយសជាតិ និងអន្តរជាតិជាច្រើនរូប។ គម្រោងខុនដូ គុណភាពជប៉ុន ១០០%នេះ ត្រូវបានអភិវឌ្ឍន៍ និងសាងសង់ឡើង ដើម្បីផ្ដល់នូវ ភាពសុខដុមនៃការរស់នៅបែបថ្មី ទាន់សម័យ ស៊ីវិល័យ ប្រកបប្រណិតភាព សុវត្ថិភាព និងភាពងាយស្រួលជូនអតិថិជន។

គម្រោងខុនដូ ដែលទើបសម្ពោធប្រកាសបើកលក់ជាផ្លូវការ នេះ ក៏កំពុងតែផ្ដល់ជូននូវការលក់បញ្ចុះតម្លៃ និងលក្ខខណ្ឌបង់ប្រាក់យ៉ាងពិសេស មិនធ្លាប់មាន ពោលគឺដើម្បីអបអរសាទរ ឱកាសបើកលក់ជាផ្លូវការនេះ ក្រុមហ៊ុន នឹងលក់បញ្ចុះតម្លៃដល់ ១៥% និងល.ខ បង់ប្រាក់ប្រចាំខែចាប់ពី 399$ ដោយគ្មានការប្រាក់ រយៈពេលដល់ទៅ ២ឆ្នាំ ។

គម្រោងខុនដូ TV Tower 1 ដែលកំពុងតែបន្តសម្រុកសាងសង់យ៉ាងមមាញឹក និងកំពុងតែលេចចេញជារូបរាងឡើងយ៉ាងត្រដែត ក្នុងតំបន់ដ៏មានសក្ដានុពលនៃខណ្ឌឫស្សីកែវនេះ មានកម្ពស់ ២៩ជាន់ និងមានចំនួន ២៥៣បន្ទប់នេះ នឹងក្លាយជាគម្រោងខុនដូគុណភាពជប៉ុន ដែលអតិថិជនអាចជឿទុកចិត្តបាន។ ខុនដូ TV Tower 1 ត្រូវបានសិក្សា និងរចនាម៉ូដអគារ យ៉ាងយកចិត្តទុកដាក់បំផុត ពីវិស្វករ និងស្ថាបត្យករជំនាញជនជាតិជប៉ុន រួមទាំងកម្ពុជា ដោយបានច្របាច់បញ្ចូលគ្នានូវទស្សនទាននៃភាពសុខដុម ការរស់នៅបែបទាន់សម័យ ប្រកបដោយ ឧត្ដមភាព សោភ័ណ្ឌភាព ភាពថ្លៃថ្នូ និងភាពងាយស្រួល ជាមួយសេវាកម្មដ៏សម្បូរបែប និងបានបំពាក់នូវបរិក្ខារគុណភាពស្តង់ដាជប៉ុនថែមទៀតផង។

លោក មាស វិចិត្រ អគ្គនាយកក្រុមហ៊ុន LDST Development (Cambodia) Co., Ltd បានលើកឡើងពី គម្រោងខុនដូ TV Tower 1 នេះថា៖ “TV Tower 1 គឺជាគម្រោងខុនដូ ដែលអភិវឌ្ឍន៍ដោយក្រុមហ៊ុន LDST Development (Cambodia) Co., Ltd ដោយផ្ដោតលើស្តង់ដាគុណភាព និងបច្ចេកវិទ្យាជប៉ុន ១០០%។ ជាពិសេស គឺការច្របាច់បញ្ចូលគ្នានូវទស្សនាទាននៃភាពសុខដុមក្នុងការរស់នៅតាមបែបជំនាន់ថ្មី ឧត្ដមភាព សោភ័ណភាព ភាពថ្លៃថ្នូរ ជាមួយបរិក្ខារ និងសេវាកម្មគ្រប់បែបយ៉ាង ត្រូវបានបំពាក់ចូលទៅក្នុងអគារទាំងមូលជូនអតិថិជន។
លោក បានបញ្ជាក់ឱ្យដឹងទៀតថា TV-Tower 1 គម្រោងខុនដូស្តង់ដាគុណភាព និងបច្ចេកវិទ្យាជប៉ុន ប៉ុន្តែក្រុមហ៊ុន ផ្ដល់នូវលក្ខខណ្ឌ និងជម្រើសបង់ប្រាក់យ៉ាងសមរម្យបំផុត ដើម្បីសម្រួលតាមការចង់បានរបស់អតិថិជន ពោលគឺអតិថិជន ដែលទិញខុនដូចាប់ពីថ្ងៃសម្ពោធបើកលក់ជាផ្លូវការនេះតទៅ នឹងទទួលបានការបញ្ចុះតម្លៃរហូតដល់ ១៥% និងអាចបង់រំលស់ប្រចាំខែចាប់ពី ៣៩៩ដុល្លារ តែប៉ុណ្ណោះ។

អគ្គនាយកក្រុមហ៊ុន LDST រូប បន្ថែមទៀតថា រូបលោកផ្ទាល់ រួមទាំងអ្នកវិនិយោគទុនជប៉ុន មានជំនឿចិត្តយ៉ាងមុតមាំ និងក្ដីរំពឹងខ្ពស់ទៅលើ ការប្រកាសបើកលក់ជាផ្លូវការ នៃគម្រោងខុនដូជប៉ុន TV Tower 1នេះ ដោយសារតែ គម្រោងខុនដូ សាងសង់ដោយវិស្វករជាន់ខ្ពស់ជនជាតិជប៉ុន និងកម្ពុជា ដោយផ្ដោតលើគុណភាពស្តង់ដាជប៉ុន ហើយចំពោះតម្លៃ និងលក្ខខណ្ឌបង់ប្រាក់វិញ ក៏ពិសេសជាងគេផងដែរ ។

ក្រុមហ៊ុន LDST Development (Cambodia) Co., Ltd សាងសង់គម្រោងខុនដូជប៉ុន TV Tower 1 នេះឡើង ដោយឈរលើទស្សនទានចំនួន ៥ ដែលជាគុណតម្លៃស្នូលរបស់ក្រុមហ៊ុន រួមមាន៖
1.មានភាពទាក់ទាញ និងពោពេញដោយ បដិសណ្ឋារកិច្ច
2.មានលក្ខណៈសាមញ្ញ តែប្រកបដោយសោភ័ណភាព ឧត្ដមភាព និងភាពថ្លៃថ្នូរ
3.រៀបចំរចនាបទ ដោយយកចិត្តទុកដាក់យ៉ាងម៉ត់ចត់បំផុត ទៅលើសុវត្ថិភាពជាចម្បង
4.ភាពសុខដុម និងទំនុកចិត្តក្នុងការរស់នៅ ប្រកបដោយសុភមង្គល
5.ភាពងាយស្រួល ជាមួយបរិក្ខារ និងសេវាកម្មគ្រប់តម្រូវការ

បន្ថែមពីលើគុណតម្លៃស្នូលទាំង ៥ នៃគម្រោងខុនដូ TV-Tower 1 នេះដែរ លោក Kotani Go វិស្វករជាន់ខ្ពស់ប្រចាំក្រុមហ៊ុន LDST Development (Cambodia) Co., Ltd បានលើកឡើងថា៖ “សម្រាប់គម្រោងខុនដូ TV-Tower 1 នេះ ក្រុមវិស្វករ និងស្ថាបត្យករជប៉ុនយើងខ្ញុំ ដែលធ្លាប់មានបទពិសោធន៍សាងសង់អគារខ្ពស់ៗនៅប្រទេសជប៉ុន និងនៅតាមបណ្ដាប្រទេសនានា នៅជុំវិញពិភពលោក បានអភិវឌ្ឍន៍សាងសង់ឡើង យ៉ាងយកចិត្តទុកដាក់ និងម៉ត់ចត់ជាទីបំផុត ដើម្បីសម្រេចបាននូវគម្រោងខុនដូមួយ ប្រកបដោយគុណភាពស្តង់ដា និងគុណភាពជប៉ុនពិត ១០០% ជូនដល់អតិថិជន”។

ប្រធានក្រុមវិស្វករជប៉ុនប្រចាំក្រុមហ៊ុន LDST ដដែលរូបនេះ បានបញ្ជាក់ឱ្យដឹងទៀតថា ក្រុមការងារជំនាញខាងវិស្វករ និងស្ថាបត្យករជប៉ុន រួមទាំងវិស្វករខ្មែរ បានគិតគូរយ៉ាងម៉ត់ចត់ទៅលើសំណង់អគារទាំងមូលតាំងពីគ្រឹះក្រោមដី ដល់ជាន់ទី ២៩ ទាំងការសិក្សាលើសណ្ឋានដី និងកម្លាំងទ្រទ្រង់គ្រឹះ រួមទាំងគ្រឿងបង្គុំទាំងអស់ ដើម្បីធានានូវភាពរឹងមាំយូរអង្វែង។ ជាពិសេស គ្រប់វត្ថុធាតុដើម និងសម្ភារៈដែលបំពាក់ សុទ្ធតែជារបស់គុណភាពស្តង់ដាបែបជប៉ុនទាំងអស់។
គ្រប់ជាន់ គ្រប់ជ្រុង នៃអគារទាំងមូល សុទ្ធតែមានផ្លូវ និងច្រកសុវត្ថិភាពសម្រាប់ភៀសខ្លួន ចំនួន២ រួមមានជណ្ដើរជើងធំទូរលាយ និងមានបង្កប់ប្រព័ន្ធបញ្ជូនខ្យល់អុកស៊ីសែន បង្ការពេលមានគ្រោះអគ្គីភ័យ និងមានជណ្ដើរសុវត្ថិភាពនៅរានហាល(Balcony) មួយទៀត បង្កប់គ្រប់នៅរានហាល (Bacony) តាមបន្ទប់ គ្រប់ជាន់ទាំងអស់។

បច្ចុប្បន្ន គម្រោងខុនដូ TV-Tower 1 សម្រេចការសាងសង់បានជិត ៤០% និងឡើងជាន់ បានដល់ជាន់ទី១១ ខណៈដែលអគារទាំងមូល មានកម្ពស់ ២៩ជាន់ ហើយត្រៀមនឹងបញ្ចប់ការសាងសង់រួចរាល់ នៅក្នុង ខែកញ្ញា ឆ្នាំ២០២៣ ខាងមុខ។ ក្រៅពីគម្រោង ទី១ ដែលកំពុងដំណើរការសាងសង់ និងត្រៀមប្រគល់សោរជូនអតិថិជនចូលស្នាក់នៅឆាប់ៗខាងមុខនេះ ក្រុមហ៊ុន LDST Development (Cambodia) Co., Ltd ក៏បាននឹងកំពុងតែ រៀបចំជាបណ្ដើរៗនូវទីតាំង សម្រាប់ត្រៀមសាងសង់គម្រោងខុន TV-Tower ជាបន្តបន្ទាប់ផងដែរ។

គម្រោងខុនដូជប៉ុន TV-Tower 1 មានទីតាំងស្ថិតភូមិនៅតាមបណ្ដោយផ្លូវ ឯកឧត្ដម ជា សុផារ៉ា 598 ក្នុង សង្កាត់ គីឡូលេខ៦ ខ័ណ្ឌ ឫស្សីកែវ រាជធានីភ្នំពេញ។ អញ្ជើញមកដល់ទីតាំង Showroom ផ្ទាល់តាម Google Map ឬទំនាក់ទំនងសាកសួរព័ត៌មានបន្ថែមតាមរយៈលេខទូរស័ព្ទ៖ 093 33 81 91/087 27 44 88/095 880 999/078 699 299៕

Share This Post: