ព័ត៌មានជាតិ

អគ្គនាយកដ្ឋានពន្ធដារ សម្រេចពន្យារកាលបរិច្ឆេទកំណត់ឲ្យជាប់លិខិតប្រកាស និងបង់ប្រាក់ពន្ធខែមេសា ដល់ថ្ងៃទី២៧ ខែឧសភា

BY
Khmerpress
May 25, 2022
អគ្គនាយកដ្ឋានពន្ធដារ សម្រេចពន្យារកាលបរិច្ឆេទកំណត់ឲ្យជាប់លិខិតប្រកាស និងបង់ប្រាក់ពន្ធខែមេសា ដល់ថ្ងៃទី២៧ ខែឧសភា

រាជធានីភ្នំពេញ៖ យោងតាមការចុះផ្សាយរបស់ អគ្គនាយកដ្ឋានពន្ធដារ នៅថ្ងៃទី២៥ ខែឧសភា ឆ្នាំ២០២២ បានចេញសេចក្ដីជូនដំណឹង ស្ដីពី ការពន្យារកាលបរិច្ឆេទកំណត់ឲ្យជាប់លិខិតប្រកាសនិងបង់ប្រាក់ពន្ធខែមេសា ឆ្នាំ២០២២។

អគ្គនាយកដ្ឋានពន្ធដារនៃក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ មានកិត្តិយសសូមជម្រាបជូនដំណឹងដល់អ្នកជាប់ពន្ធទាំងអស់ជ្រាបថា ដោយសង្កេតឃើញថា នៅមានសហគ្រាសជាច្រើននៅបន្តបង់ប្រាក់ពន្ធ និងប្រកាសពន្ធតាមអនឡាញដូចនេះ ដើម្បីជាការជួយសម្រួលដល់ការបំពេញកាតព្វកិច្ចសារពើពន្ធឲ្យបានទាន់ពេលវេលា អគ្គនាយកដ្ឋានពន្ធដារសម្រេចពន្យារកាលបរិច្ឆេទកំណត់ឲ្យដាក់លិខិតប្រកាស និងបង់ពន្ធប្រចាំខែមេសា ឆ្នាំ២០២២ រហូតដល់ថ្ងៃទី២៧ ខែឧសភា ឆ្នាំ២០២២។

អគ្គនាយកដ្ឋានពន្ធដារនៃក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ សង្ឃឹមជឿជាក់ថា ការពន្យារកាលបរិច្ឆេទ កំណត់ឲ្យដាក់លិខិតប្រកាសនិងបង់ប្រាក់ពន្ធប្រចាំខែមេសានេះ នឹងជួយសម្រួល និងផ្ដល់លទ្ធភាពគ្រប់គ្រាន់ ដល់អ្នកជាប់ពន្ធទាំងអស់ក្នុងការបំពេញកាតព្វកិច្ចសារពើពន្ធ ៕ ប្រភព៖ អគ្គនាយកដ្ឋានពន្ធដារ General Department of Taxation

Share This Post: