បច្ចេកវិទ្យា

តើអ្វីដែលអ្នកចង់បានបំផុតពី OPPO Reno8 Series នៅពេលនេះ? OPPO នាំអ្នកឆ្ពោះទៅរកភាពអស្ចារ្យ រង់ចាំជួបគ្នាឆាប់ៗនេះ…

BY
Liny Chan
August 9, 2022
តើអ្វីដែលអ្នកចង់បានបំផុតពី OPPO Reno8 Series នៅពេលនេះ? OPPO នាំអ្នកឆ្ពោះទៅរកភាពអស្ចារ្យ រង់ចាំជួបគ្នាឆាប់ៗនេះ…

ប៉ុន្មានថ្ងៃនេះមានអ្វីប្លែកនៅលើបណ្តាញសង្គម? យើងសង្កេតឃើញមានតារាចម្រៀងល្បីៗ តារាសម្តែង ពិធីករ កីឡាករបាល់ទាត់ Gamers និងតារា TikTok ជាច្រើនបានបង្ហោះរូបបង្ហាញភាពលេចធ្លោ ស្ទីលប្លែកៗគ្នាអមដោយឧបករណ៍បច្ចេកវិទ្យាពណ៌មាសយ៉ាងប្រណីតក្នុងដៃម្នាក់មួយៗ ដែលមើលទៅពិតជាគួរឲ្យទាក់ទាញក្រសែភ្នែកខ្លាំងមែនទែន។ អាចនិយាយបានថា ប៉ុន្មានថ្ងៃនេះប្រធានបទ «ពណ៌មាស» កំពុងក្លាយជាប្រធានបទក្តៅគគុកលើបណ្តាញសង្គមហ្វ៊េសប៊ុក ជាពិសេសក្នុងវិស័យបច្ចេកវិទ្យា ដោយម្នាក់ៗនាំគ្នាជជែកវែកញែកជាហូរហែហើយភាគច្រើនគេនិយាយថា «ពណ៌មាស» ជាពណ៌ប្រណីតបែបថ្លៃថ្នូរ ស៊ីវិល័យ ទាំងនេះនឹងលេចនៅលើ OPPO Reno8 Series ត្រៀមប្រកាសចេញលក់ក្នុងពេលឆាប់ៗ។

ដូចនេះ តើអ្វីដែលអ្នកចង់បានបំផុតពី OPPO Reno8 Series នៅពេលនេះ? ពណ៌រចនាថ្មីប្រកបដោយភាពច្នៃប្រឌិតខ្ពស់? រូបរាងស្តើង និងស្រាល? អ្វីដែលអ្នកទាំងអស់កំពុងទន្ទឹងរង់ចាំពីបទពិសោធន៍ថ្មីបានមកដល់ហើយ OPPO Reno8 Series រចនាបថរូបរាងស្តើងបំផុតបែប Retro ផ្តល់នូវភាពងាយស្រួលក្នុងការចាប់កាន់ ហើយវានៅតែជាម្ចាស់រចនា OPPO Glow ផ្តាច់មុខលើផ្ទៃខ្នងក្រោយគ្រើមតែផ្តល់នូវអារម្មណ៍រលោងគ្រប់ពេលវេលា។ អ្វីដែលកាន់តែភ្ញាក់ផ្អើល OPPO Reno8 Series នៅបន្តរក្សាគែមជ្រុងដែលជារូបរាងពេញនិយម និងពេញចិត្តខ្លាំងពីសំណាក់អ្នកប្រើប្រាស់ ប៉ុន្តែលើកនេះកាន់តែប្លែកហើយអស្ចារ្យគឺវាបានរចនាជាមួយពណ៌ថ្មីយ៉ាងប្រណីតប្លែកជាង Reno Series ម៉ូដែលមុនៗ ហើយឈ្នះអស់គេឯងក្នុងវិស័យស្មាតហ្វូន។

ត្រៀមខ្លួនហើយឬនៅ? OPPO Reno Series នាំអ្នកឆ្ពោះទៅរកភាពអស្ចារ្យ សិល្បៈនៃគំនិតច្នៃប្រឌិត ជាមួយនឹងការស្វែងរកអ្វីដែលថ្មីៗគ្មានដែនកំណត់ ធ្វើឲ្យជីវិតរបស់អ្នកកាន់តែរស់រវើក។ តោះ! ត្រៀមបើកនូវបរិបទថ្មីជាមួយ OPPO Reno8 Series ដែលនឹងមកដល់ក្នុងពេលឆាប់ៗនេះ។ ដើម្បីជ្រាបច្បាស់ពីព័ត៌មានលម្អិតបន្ថែម សូមចូលទៅក្នុងផេគហ្វ៊េសប៊ុកផ្លូវការរបស់ក្រុមហ៊ុន OPPO។ កុំភ្លេចត្រៀមទទួលយកសមាជិកថ្មី ដែលជាស្មាតហ្វូនក្នុងក្តីស្រមៃរបស់លោកអ្នក….

Share This Post: