ព័ត៌មានជាតិ

នគរបាលព្រហ្មទណ្ឌរាជធានីភ្នំពេញ បញ្ជូនខ្លួនស្ត្រីអ្នកជំនួញជោគជ័យម្នាក់ ទៅតុលាការ ពាក់ព័ន្ធករណីចេញសែកស្អុយ ជាង១២ម៉ឺនដុល្លារ

BY
Khmerpress
December 1, 2022
នគរបាលព្រហ្មទណ្ឌរាជធានីភ្នំពេញ បញ្ជូនខ្លួនស្ត្រីអ្នកជំនួញជោគជ័យម្នាក់ ទៅតុលាការ ពាក់ព័ន្ធករណីចេញសែកស្អុយ ជាង១២ម៉ឺនដុល្លារ

(ភ្នំពេញ)៖ កម្លាំងនគរបាលព្រហ្មទណ្ឌកម្រិតស្រាល នៃស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ នៅថ្ងៃទី៣០ ខែវិច្ឆិកា ឆ្នាំ២០២២ បានបញ្ជូនខ្លួនស្រ្តីម្នាក់ ដែលធ្លាប់អះអាងថាខ្លួនជាអ្នកជំនួញជោគជ័យ ទៅកាន់សាលាដំបូងរាជធានីភ្នំពេញ ដើម្បីចាត់ការតាមនីតិវិធីពាក់ព័ន្ធករណីចេញចេញមូលទានប័ត្រគ្មានសាច់ប្រាក់ ឬសែកស្អុយ នូវទឹកប្រាក់ប្រមាណ ១២៥,០០០ដុល្លារ ដែលចំនួនទឹកប្រាក់នេះ ជនសង្ស័យបានចេញសែកចំនួន ២លើក។

ស្ត្រីដែលត្រូវសមត្ថកិច្ចឃាត់ខ្លួននេះមានឈ្មោះ វន មករា ស្នាក់នៅផ្ទះលេខ៤៩ ផ្លូវ០១ ភូមិក្រាំងអង្ក្រង សង្កាត់ក្រាំងធ្នង់ ខណ្ឌសែនសុខ រាជធានីភ្នំពេញ។

សូមបញ្ជាក់ថា ជនសង្ស័យត្រូវបានកម្លាំងនគរបាលឃាត់ខ្លួន កាលពីថ្ងៃទី២៩ ខែវិច្ឆិកា ឆ្នាំ២០២២ តាមពាក្យបណ្តឹងរបស់ជនរងគ្រោះពាក់ព័ន្ធនឹងករណី មិនបំពេញកាតព្វកិច្ចចំពោះឧបករណ៍អាចជួញដូរបាន ស្របតាមបញ្ញត្តិមាត្រា២៣១ នៃច្បាប់ស្តីពី ឧបករណ៍ដែលអាចជួញដូរបាន និងប្រតិបត្តិការទូទាត់សងប្រាក់៕ ផ្តល់សិទ្ធិដោយ៖ Freshnews

Share This Post: