ព័ត៌មានជាតិ

ផលិតករកម្មវិធី លោក ប៉េងអាន ចេញវីដេអូសុំទោសក្រោយបានយកស្គរ«សម្ភោរ» ច្នៃធ្វើជាតុដាក់កែវទឹក

BY
Naren
January 27, 2023
ផលិតករកម្មវិធី លោក ប៉េងអាន ចេញវីដេអូសុំទោសក្រោយបានយកស្គរ«សម្ភោរ» ច្នៃធ្វើជាតុដាក់កែវទឹក

លោក អ៊ុង ប៉េងអាន ស្ថាបនិកគេហទំព័រហ៊េ្វសបុក Think with PingAnn គិតជាមួយប៉េងអាន ដែលតែងតែបានបង្កើតមាតិលើបណ្ដាញសង្គមនិយាយអំពីបញ្ហាសុខភាពកាយ បញ្ហាផ្លូវចិត្ត វិធីសាស្ត្រផ្ដល់កម្លាំងចិត្ត និងចំណេះដឹងផ្សេងៗ។ ថ្មីៗនេះលោកបានរងការរិះគន់ពីមហាជននៅលើបណ្តាញសង្គម ក្រោយពីបានឧបករណ៍ភ្លេងបុរាណខ្មែរស្គរ«សម្ភោរ» មកច្នៃធ្វើជាតុដាក់កែវទឹក នៅក្នុងវីដេអូសម្ភាសន៍មួយ។

ក្រោយរងការរិះគន់ភ្លាមៗលោកក៏បានលុបវីដេអូ និង បានចេញវីដេអូសុំទោសទទួលស្គាល់កំហុសចេញពីចិត្ត លោកបានសរសេរនៅលើទំព័រហ្វេសប៊ុករបស់ខ្លួនដែរ ៖ «ខ្ញុំខុស ខ្ញុំទទួលកំហុស ហើយខ្ញុំរៀនពីកំហុស ដើម្បីឱ្យខ្លួនឯងប្រសើរជាងមុន។ អរគុណបងៗសិល្បករ ដែលបានផ្ញើសារមកអប់រំប្អូន។ ដោយការគោរព ស្រលាញ់ពីខ្ញុំ»។

លោកបាននិយាយថា វាជាកំហុសអចេតនា និងពុំបានដឹងទាល់តែសោះ វាជាកំហុស១០០%ដែលពុំបានគិតដិតដល់។ លោកក៏បានអរគុណដល់បងៗសិល្បករដែលបានផ្ញើសារកែតម្រូវ និងអប់រំ។ ដោយលោកយកវាជាមេរៀន ដោយមុនពេលយកអ្វីមកប្រើប្រាស់ត្រូវស្រាវជ្រាវឱ្យច្បាស់លាស់៕ សូមទស្សនាវីដេអូនៅខាងក្រោមនេះ៖

Share This Post: