បច្ចេកវិទ្យា

Reno ដំបូងគេបង្អស់ដែលប្រើប្រាស់អេក្រង់កោង 3D លំដាប់កំពូល 120Hz នឹងបង្ហាញជូនលោកអ្នកឆាប់ៗ…

BY
Liny Chan
February 9, 2023
Reno ដំបូងគេបង្អស់ដែលប្រើប្រាស់អេក្រង់កោង 3D លំដាប់កំពូល 120Hz នឹងបង្ហាញជូនលោកអ្នកឆាប់ៗ…

រាល់ពេលទិញទូរស័ព្ទតើអ្វីដែលអ្នកចាប់អារម្មណ៍មុនគេ? រចនាបថឌីហ្សាញ កាមេរ៉ា ថាមពលថ្ម ឬអេក្រង់? ដូចនេះថ្ងៃនេះសុំលើកយកផ្នែកសំខាន់របស់ទូរស័ព្ទដៃ OPPO ជំនាន់ថ្មីចុងក្រោយបង្អស់បំពាក់ជាមួយអេក្រង់កោង 3D ដែលប្រើប្រាស់ល្បឿនបង្ហាញកំពូល 120Hz ដែលត្រៀមនឹងមកដល់ក្នុងពេលឆាប់ៗ។

បើនិយាយដល់អេក្រង់ 120Hz អ្នកទាំងអស់គ្នាប្រាកដជាស្រមៃគិតដល់ទូរស័ព្ទដែលតម្លៃ $1000+ មែនអត់? មោះ! ងាកមកមើលស្មាតហ្វូនស៊េរីថ្មី OPPO Reno8 T Series ជាស្មាតហ្វូន Reno ដំបូងគេបង្អស់ដែលប្រើប្រាស់អេក្រង់កោង 3D លំដាប់កំពូល 120Hz ដែលស្ថិតក្នុងកម្រិតតម្លៃប្រហាក់ប្រហែល $300-$400 តែប៉ុណ្ណោះ។

គ្រាន់តែស្រមៃគិតដល់អេក្រង់រាងកោង 3D គឺវាឡូយមួយកម្រិតហើយ ថែមទាំងប្រើប្រាស់ល្បឿនបង្ហាញលំដាប់កំពូល 120Hz ទៀត សួរថាអ្នកណាមិនចង់ប្រើមែនអត់? ប្រាកដហើយលើកនេះមិនដូចមុន OPPO Reno8 T Series បានផ្តល់នូវបទពិសោធន៍កាន់តែប្លែកជាមួយទិដ្ឋភាពបង្ហាញកាន់តែអណ្តែតជាងអេក្រង់ធម្មតា ចំណែកផ្ទៃកោងសងខាងផ្តល់នូវអារម្មណ៍កាន់តែជិតស្និទ្ធរាល់ពេលប៉ះបញ្ជា និងចាប់កាន់នៅក្នុងដៃ ដែលស្ទីលរចនាបែបនេះគឺមានតែនៅលើកំពូលស្មាតហ្វូនតម្លៃខ្ទង់ពាន់ដុល្លារ។ អ្វីដែលពិសេសគឺវាដំណើរការល្បឿនបង្ហាញលំដាប់កំពូល 120Hz អាចមើលវីដេអូ លេងហ្គេម និងអូសបញ្ជាកាន់តែរអិលជាមួយចលនាបង្ហាញដ៏រលូនដូចស្មាតហ្វូនកំពូល។

កាមេរ៉ាធំមិនធ្លាប់មាននៅលើទូរស័ព្ទ Reno! OPPO Reno8 T ជំនាន់ថ្មីបំពាក់កាមេរ៉ា Portrait ខ្នាតធំ 108MP ជួយឲ្យការថតរូបមនុស្សនិងទេសភាពកាន់តែច្បាស់ កាន់តែលម្អិតគ្រប់ចំណុច ដែលអាចប្រៀបទៅនឹងកាមេរ៉ាអាជីព ធ្វើឲ្យអ្នករីករាយជាមួយភាពច្នៃប្រឌិត។

សមត្ថភាពខ្លាំងមិនធ្លាប់មាន! ជាមួយកម្លាំងសាកថ្មកំពូលរហូត 67W ដែលធ្វើឲ្យការសាកថ្មកាន់តែរហ័ស កម្រិតសុវត្ថិភាពខ្ពស់ សាកថ្មដោយសម្ពាធភ្លើងទាប និងសាកថ្មលឿនពេលកំពុងលេងផងដែរ។

លើកនេះអាចនិយាយបានថា OPPO Reno8 T Series ស៊េរីថ្មីធានាថាមិនធម្មតាពិសេសជាងលើកមុនៗ និងមិនធ្វើឲ្យអតិថិជនខកបំណងឡើយ។ ដើម្បីស្រាយចម្ងល់ថា តើស្មាតហ្វូនជំនាន់ចុងក្រោយ OPPO Reno8 T Series នឹងមានអ្វីពិសេសបន្តទៀត? ហើយវានឹងបង្ហាញខ្លួនលើទីផ្សារក្នុងប្រទេសកម្ពុជានៅពេលណា? កុំភ្លេចចូលទៅកាន់ហ្វេសប៊ុកផ្លូវការរបស់ OPPO ដើម្បីទទួលបានព័ត៌មានលម្អិតៗជាច្រើន៕

Share This Post: