ព័ត៌មានអន្តរជាតិ

វៀតណាមគ្រោងបើកការស៊ើបអង្កេតលើបណ្តាញសង្គម TikTok ទ្រង់ទ្រាយធំ ជុំវិញបញ្ហាមាតិកាដែលអាចបង្កគ្រោះថ្នាក់ដល់សង្គម

BY
Khmerpress
April 7, 2023
វៀតណាមគ្រោងបើកការស៊ើបអង្កេតលើបណ្តាញសង្គម TikTok ទ្រង់ទ្រាយធំ ជុំវិញបញ្ហាមាតិកាដែលអាចបង្កគ្រោះថ្នាក់ដល់សង្គម

វៀតណាម៖ រដ្ឋាភិបាលនៃប្រទេសវៀតណាមគ្រោងនឹងបើកការស៊ើបអង្កេតទ្រង់ទ្រាយធំ​និងជាលក្ខណៈផ្លូវការមួយទៅលើបណ្តាញសង្គម​ TikTok នេះបើយោងតាមការចុះផ្សាយរបស់បណ្តាញសារព័ត៌​មាន Channel News Asia នៅរសៀលថ្ងៃព្រហស្បតិ៍ ទី៦ ខែមេសានេះ។ វិធានការខាងលើនេះត្រូវបានដាក់ចេញក្រោយគេបានមើលឃើញថា វីដេអូដែលមាននៅលើបណ្តាញសង្គម TikTok ក្នុងប្រទេសវៀតណាមកាលពីពេលថ្មីៗនេះមានភ្ជាប់នូវខ្លឹមសារអវិជ្ជមានមួយចំនួន ដូចជាការប្រមាថ ព័ត៌មានមិនពិត ព័ត៌មានបែបបំពុលសង្គម និងជំនឿអរូបិយបែបជ្រុលនិយមជាដើម។

បើតាមលោក Le Quang Tu រដ្ឋមន្ត្រីក្រសួងពាណិជ្ជកម្មវៀតណាមបានឲ្យដឹងថា តាមគម្រោងគឺប្រតិបត្តិការណ៍ស៊ើបអង្កេតនេះនឹងត្រូចាប់ផ្តើមនៅដើមខែឧសភាខាងមុខនេះដើម្បីធានាឲ្យបានថា កម្មវិធីកំពុងពេញ​និយមមួយនេះបានគោរពនូវបទបញ្ញតិស្តីពីការគ្រប់គ្រងមាតិកា ការបង់ពន្ធ និងគោលការពាណិជ្ជកម្មមួយចំនួនផងដែរ។ លោករដ្ឋមន្រ្តីរូបនេះបានបន្តថា ក្នុងត្រីមាសទី ៤ កាលពីឆ្នាំកន្លងទៅ អាជ្ញាធរវៀតណាមធ្លាប់បានស្នើទៅកាន់ក្រុមហ៊ុន TikTok ឲ្យលុបចោលគណនីចំនួន ១,៧លានគណនីម្តងរួចហើយ​ ក្រោយគណនីទាំងនោះបានបង្ហោះនូវព័ត៌មានបែបញុះញង់ដែលធ្វើឲ្យប៉ះពាល់រដ្ឋាភិបាលយ៉ាងខ្លាំង៕ ផ្តល់សិទ្ធិដោយ៖ ខ្មែរណូត

Share This Post: