ព័ត៌មានអន្តរជាតិ

ការសិក្សាមួយបានបង្ហាញថា ព្រៃ Amazon បានជួយសន្សំសំចៃប្រាក់លើការព្យាបាលសុខភាពរបស់ពលរដ្ឋបានប្រមាណជា ២ពាន់លានដុល្លារនៅក្នុងមួយឆ្នាំ

BY
Khmerpress
April 7, 2023
ការសិក្សាមួយបានបង្ហាញថា ព្រៃ Amazon បានជួយសន្សំសំចៃប្រាក់លើការព្យាបាលសុខភាពរបស់ពលរដ្ឋបានប្រមាណជា ២ពាន់លានដុល្លារនៅក្នុងមួយឆ្នាំ

ការសិក្សាមួយបានរកឃើញថា ព្រៃ Amazon បានរួមចំំណែកជួយសន្សំសំចៃប្រាក់របស់ប្រជាពលរដ្ឋពីការទៅព្យាបាលជំងឺផ្សេងៗ ដែលមានតម្លៃសរុបប្រមាណជា ២ពាន់លានដុល្លារនៅក្នុងមួយឆ្នាំ។ យោងតាមការចុះផ្សាយរបស់បណ្តាញសារព័ត៌មាន បាងកកប៉ុស្តិ៍ បានបញ្ជាក់ថា ការសិក្សាមួយនេះត្រូវបានធ្វើឡើងដោយអង្គការ EcoHealth Alliance ដែលជាស្ថាប័នជំនាញផ្នែកបរិស្ថានមានមូលដ្ឋាននៅក្នុងទីក្រុងញូវយ៉ក សហរដ្ឋអាមេរិក។

លទ្ធផលនៅក្នុងការសិក្សាបានបង្ហាញថា ព្រៃ Amazon បានរួមចំណែកយ៉ាងសកម្មក្នុងការស្រូបយកជាតិពុលក្នុងបរិយាកាសនិងការបំពុលបរិស្ថានផ្សេងៗបានយ៉ាងច្រើន ដែលជាផ្នែកមួយជួយទប់ស្កាត់មិនឲ្យប្រជាពលរដ្ឋប្រហែលជា ១៥លាននាក់ត្រូវកើតមានបញ្ហាប្រព័ន្ធដង្ហើមនិងសរសៃរឈាមបេះដូង។ នៅក្នុងការសិក្សាគេបានប្រៀបធៀបថា ប្រសិនបើគ្មានព្រៃ Amazon នោះទេគឺនឹងមានពលរដ្ឋប្រហែល ១៥លានត្រូវកើតមានបញ្ហាសុខភាពដូចបានជម្រាបជូនខាងលើ ​ហើយការព្យាបាលអាចនឹងមានតម្លៃសរុបរហូតដល់ ២ពាន់លានដុល្លារនៅក្នុងមួយឆ្នាំៗ៕ ផ្តល់សិទ្ធិដោយ៖ ខ្មែរណូត

Share This Post: