ព័ត៌មានអន្តរជាតិ

ថៃសម្រេចបន្ថែមថ្ងៃឈប់សម្រាកក្នុងពិធី “សង្ក្រាន្តថៃ” ដែលអនុញ្ញាតឲ្យពលរដ្ឋអាចឈប់សម្រាករហូតដល់ ៥ថ្ងៃជាប់គ្នា

BY
Khmerpress
April 8, 2023
ថៃសម្រេចបន្ថែមថ្ងៃឈប់សម្រាកក្នុងពិធី “សង្ក្រាន្តថៃ” ដែលអនុញ្ញាតឲ្យពលរដ្ឋអាចឈប់សម្រាករហូតដល់ ៥ថ្ងៃជាប់គ្នា

ថៃ៖ អាជ្ញាធរថៃសម្រេចបន្ថែមថ្ងៃឈប់សម្រាកនៅក្នុងពិធីបុណ្យចូលឆ្នាំប្រពៃណីថៃ ឬជាធម្មតាគេតែងហៅ “សង្ក្រាន្តថៃ” រហូតដល់ ៥ថ្ងៃ នេះបើយោងតាមការចុះផ្សាយរបស់បណ្តាញសារព័ត៌មាន National Thailand នៅថ្ងៃសៅរ៍ ទី៨ ខែមេសានេះ។ ការសម្រេច​ខាងលើនេះគឺត្រូវបានធ្វើឡើងដើម្បីអនុញ្ញាតឲ្យពលរដ្ឋមានពេលវេលាឈប់សម្រាកបានយូរជាងមុន ខណៈថ្ងៃឈប់សម្រាកផ្លូវការនៅក្នុងពិធីបុណ្យចូលឆ្នាំប្រពៃណីថៃនៅក្នុងឆ្នាំនេះគឺមានរយៈពេល ៣ថ្ងៃ ដោយគិតចាប់ពីថ្ងៃទី ១៣ រហូតដល់ថ្ងៃទី ១៥ ខែមេសា។

ប្រភពខាងលើបានបន្តថា តាមគម្រោងគឺអាជ្ញាធរថៃនឹងបន្ថែមថ្ងៃឈប់សម្រាកចំនួនមួយថ្ងៃគឺនៅថ្ងៃ ចន្ទ ទី១៧ ខែមេសា ដូចនេះគឺមានន័យថា ពលរដ្ឋថៃអាចឈប់សម្រាកក្នុងពិធីចូលឆ្នាំប្រពៃណីថៃបានរហូតដល់ ៥ថ្ងៃជាប់គ្នា ពោលគឺចាប់ពីថ្ងៃ ព្រហស្បតិ៍ ទី១៣ រហូតដល់ ថ្ងៃចន្ទ ទី១៧ ខែមេសា។ គួរបញ្ជាក់ជូនថា ជាធម្មតាពិធីបុណ្យ “សង្ក្រាន្តថៃ” បានទាក់ទាញភ្ញៀវទេសចរជាតិនិងអន្តរជាតិយ៉ាងច្រើនកុះករឲ្យនាំគ្នាទៅធ្វើសកម្មភាពកំសាន្តផ្សេងៗនៅទូទាំងប្រទេសថៃ ខណៈ វិស័យទេសចរណ៍គឺជាប្រភពប្រាក់ចំ​ណូលដ៏សំខាន់មួយសម្រាប់សេដ្ឋកិច្ចជាតិថៃ៕ ផ្តល់សិទ្ធិដោយ៖ ខ្មែរណូត

Share This Post: