ព័ត៌មានជាតិ

សម្តេចតេជោ ហ៊ុន សែន បង្ហាញក្ដីសង្ឃឹមថា កម្ពុជានឹងដើរដល់គោលដៅជាប្រទេសមានចំណូលមធ្យមកម្រិតខ្ពស់នៅឆ្នាំ២០៣០

BY
Khmerpress
June 5, 2023
សម្តេចតេជោ ហ៊ុន សែន បង្ហាញក្ដីសង្ឃឹមថា កម្ពុជានឹងដើរដល់គោលដៅជាប្រទេសមានចំណូលមធ្យមកម្រិតខ្ពស់នៅឆ្នាំ២០៣០

រាជធានីភ្នំពេញ៖ យោងតាមការចុះផ្សាយរបស់ ក្រសួងព័ត៌មាន បានឱ្យដឹងថា សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជាបានបង្ហាញក្ដីសង្ឃឹមថា កម្ពុជានឹងសម្រេចបានតាមគោលដៅជាប្រទេសដែលមានចំណូលមធ្យមកម្រិតខ្ពស់នៅឆ្នាំ ២០៣០ ខាងមុខ។ ការលើកឡើងរបស់សម្ដេចតេជោបែបនេះ ក្នុងឱកាសអញ្ជើញជាអធិបតីប្រគល់សញ្ញាបត្រជូននិស្សិតសាកលវិទ្យាល័យភូមិន្ទនីតិសាស្រ្តនិងវិទ្យា សាស្រ្តសេដ្ឋកិច្ចសរុបជិត៦ពាន់នាក់។

សម្តេចតេជោមានប្រសាសន៍ថា យើងកំពុងត្រៀមចាកចេញពីប្រទេសដែលក្រីក្រតិចតួចទៅជាប្រទេសដែលមានចំណូលមធ្យមកម្រិតខ្ពស់នៃឆ្នាំ២០២៧។

សម្តេចតេជោបន្តថា៖ “ទោះបីវាពាក់ព័ន្ធនឹងបញ្ហាប្រែប្រួលអាកាសធាតុនិងជំងឺ រាតត្បាតប៉ុន្តែខ្ញុំមានជំនឿជាក់លាក់ថាកម្ពុជានិងចាកចេញពីប្រទេសអភិវឌ្ឍន៍តិចតួចនៅក្នុងឆ្នាំ២០២៧ យ៉ាងយូរ។ ហើយយើងនឹងដើរដល់គោលដៅនៃការបង្កើនប្រាក់ចំណូលមធ្យមកម្រិតខ្ពស់នៅក្នុងឆ្នាំ២០៣០ ដូចដែលអ្វីដែលយើងបានដាក់ចេញជាគោលដៅនៃការអភិវឌ្ឍប្រកបដោយចីរភាព “

សម្តេចបន្តថា កំណើនសេដ្ឋកិច្ចដែលយើងមានសព្វថ្ងៃនេះវានឹងជំរុញឲ្យយើងដើរដល់គោលដៅនេះ។ ដែលនេះវាមិនមែនចំណុះទៅលើការខិតខំម្នាក់ឯងរបស់រដ្ឋាភិបាលទេគឺជាការខិតខំរបស់តួអង្គទាំងអស់។ ក្នុងនោះក៏មានចំណែកទាក់ទងការរក្សាឲ្យបាននូវសន្តិភាពស្ថេរភាពនយោបាយ បើគ្មានស្ថេរភាពនយោបាយនិងសន្តរភាពគឺកុំនិយាយដល់ការអភិវឌ្ឍ ៕ ប្រភព៖ ក្រសួងព័ត៌មាន

Share This Post: