Khmerpress

ស្វែងរក

ព័ត៌មានអន្តរជាតិ

អ្នកគាំទ្ររាប់រយនាក់ ប្រមូលផ្ដុំគ្នា បង្ហាញការគាំទ្រដល់លោក Pita មុនការបោះឆ្នោតរើសនាយករដ្ឋមន្ត្រីថ្មីរបស់ថៃ

BY Khmerpress July 10, 2023
អ្នកគាំទ្ររាប់រយនាក់ ប្រមូលផ្ដុំគ្នា បង្ហាញការគាំទ្រដល់លោក Pita មុនការបោះឆ្នោតរើសនាយករដ្ឋមន្ត្រីថ្មីរបស់ថៃ

(បាងកក)៖ ក្រុមអ្នកគាំទ្ររាប់រយនាក់ បានប្រមូលផ្ដុំគ្នាក្នុងទីក្រុងបាងកក កាលពីថ្ងៃអាទិត្យ ទី៩ ខែកក្កដា ដើម្បីបង្ហាញការគាំទ្រដល់បេក្ខជននាយករដ្ឋមន្ត្រី លោក Pita Limjaroenrat នៅមុនសភាទាំង២នៃប្រទេសថៃ​ បោះឆ្នោតជ្រើសរើសនាយករដ្ឋមន្ត្រីសម្រាប់អាណត្តិថ្មី។ នេះបើតាមការចេញផ្សាយដោយទីភ្នាក់ងារសារព័ត៌មាន Reuters។

លោក Pita ដែលជាមេដឹកនាំគណបក្ស Move Forward កំពុងប្រឈមមុខនឹងស្ថានភាពមិនច្បាស់លាស់ ក្នុងដំណើរផ្លូវឆ្ពោះទៅរកកៅអីនាយករដ្ឋមន្ត្រី បើទោះជាគណបក្ស របស់លោកទទួលបានជ័យជម្នះនៅក្នុងការបោះឆ្នោតសកលកាលពីខែឧសភាក៏ដោយ។ បច្ចុប្បន្ន លោក Pita ត្រូវការសំឡេងគាំទ្រពីសមាជិកព្រឹទ្ធសភាដែលសុទ្ធសឹងតែជា មនុស្សរបស់យោធាថៃ ដើម្បីអាចឡើងកាន់តំណែងជំនួសលោក ប្រាយុទ្ធ ចាន់អូចា នៅក្នុងការបោះឆ្នោតរួមគ្នាមួយនៃរដ្ឋសភា និងព្រឹទ្ធសភាថៃដែលគ្រោងនឹងប្រព្រឹត្តទៅ នៅថ្ងៃទី១៣ ខែកក្កដា។

គួរបញ្ជាក់ថា ក្រុមចម្រុះដែលមានគណបក្សចំនួន ៨ចូលរួមក្រោមការដឹកនាំរបស់គណបក្ស Move Forward មានសំឡេងនៅក្នុងរដ្ឋសភា ៣១២អាសនៈ ប៉ុន្តែលោក Pita ត្រូវការសំឡេងគាំទ្ររួមគ្នាពីរដ្ឋសភា និងព្រឹទ្ធសភាយ៉ាងហោច ៣៧៦សំឡេង ដើម្បីអាចក្លាយជានាយករដ្ឋមន្ត្រី។ នៅឯព្រឹទ្ធសភាមានសមាជិក ២៥០រូប ដែលត្រូវបាន តែងតាំងអំឡុងការដឹកនាំដោយរបបយោធាថៃរបស់លោក ប្រាយុទ្ធ៕ ផ្តល់សិទ្ធិដោយ៖ freshnews

Share This Post: